កូរ៉េខាងត្បូង​ ចិន​ និងជប៉ុនបេីកកិច្ចប្រជុំតាម​ Video conference ដេីម្បីពិភាក្សាពីការឆ្លេីយតបទៅនឹងកូរ៉ូណាវីរុស
| ព័ត៌មានអន្តរជាតិ
SHARE

រដ្ឋមន្រ្តីការបរទេសនៃប្រទេសកូរ៉េខាងត្បូង,​ ចិន​ និងជប៉ុន​បានពិភាក្សាតាម​វីដេអូពីចម្ងាយអំពីកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាតត្បាតនៃកូរ៉ូណាវីរុសចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីចំនួនអ្នកឆ្លងវីរុសនេះមកពីក្រៅប្រទេសវិញ។

ប្រទេសចិនបានរាយការណ៍ថាលែងមានករណីឆ្លងនៅក្នុងស្រុកទៀតហេីយខណៈដែលកូរ៉េខាងត្បូងមានការធ្លាក់ចុះនៃករណីឆ្លងក្នុងស្រុកដែរប៉ុន្តែប្រទេសទាំង២នេះនៅតែកំពុងដោះស្រាយជាមួយនឹងចំនួនករណីឆ្លងដែលនាំចូលពីបរទេសដែលកំពុងកើនឡើង។

យោងតាមក្រសួងការបរទេសកូរ៉េខាងត្បូង,​ រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងបីក៏បានបង្ហាញការគាំទ្រទៅដល់ទីក្រុងតូក្យូក្នុងការធ្វើជាម្ចាស់ផ្ទះកីអូឡាំពិកក្នុងអំឡុងសន្និសីទនោះ។

គួរកត់សម្គាល់ថាភាពតានតឹងខាងប្រវត្តិសាស្ត្រនិងទឹកដីរវាងប្រទេសទាំងបីជារឿយៗបានធ្វេីឲ្យប៉ះពាល់ទៅដល់កិច្ចសហប្រតិបត្តិការការទូតនិងសេដ្ឋកិច្ចរបស់ពួកគេ ប៉ុន្តែការផ្ទុះឡេីងនៃកូរ៉ូណាវីរុសបានជំរុញឲ្យប្រទេសទាំងបីខិតរកគ្នាវិញ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation