កូរ៉េខាងត្បូងរាយការណ៍ថាមានករណីឆ្លងកូរ៉ូណាវីរុសថ្មីតិចបំផុតចាប់តាំងពីករណីឆ្លងថ្មីឡេីងដល់ចំណុចកំពូលកាលថ្ងៃទី២៩ ខែកុម្ភៈ
ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃចន្ទនេះបានរាយការណ៍ថាខ្លួនមានចំនួនអ្នកឆ្លងកូរ៉ូណាវីរុសថ្មីតិចបំផុតចាប់តាំងករណីឆ្លងវីរុសនេះបានឡេីងដល់ចំណុចកំពូលកាលពីថ្ងៃទី២៩ ខែកុម្ភៈ និងបានថានិន្នាការធ្លាក់ចុះបែបនេះនៅក្នុងករណីឆ្លងថ្មីប្រចាំថ្ងៃបានបង្កើនក្តីសង្ឃឹមថាការឆ្លងរីករាលដាលវីរុសនេះក្នុងប្រទេសកូរ៉េខាងត្បូងអាចនឹងធូរស្រាល។
មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លងរបស់កូរ៉េខាងត្បូងបានប្រកាសថាមានករណីឆ្លងថ្មីតែ៦៤ប៉ុណ្ណោះគិតត្រឹមព្រឹកថ្ងៃច័ន្ទនេះដោយធ្វេីឲ្យករណីឆ្លងសរុបនៅទូទាំងប្រទេសមានចំនួន៨,៩៦១នាក់។ ចំណកអ្នកបាត់បង់ជីវិតមានចំនួន១១១នាក់។
ចំនួនអ្នកឆ្លងថ្មីនេះបានធ្វេីឲ្យកូរ៉េខាងត្បូងមានករណីឆ្លងថ្មីត្រឹមតែ១០០នាក់ឬតិចជាងនេះ១២ថ្ងៃជាប់គ្នាមកហេីយបេីប្រៀបធៀបនឹងករណីឆ្លងថ្មីនៅដំណាក់កាលកំពូលដែលមានចំនួនរហូតដល់ទៅ៩០៩នាក់កាលពីថ្ងៃទី២៩ ខែកុម្ភៈ។
មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លងរបស់កូរ៉េខាងត្បូងបានប្រកាសថាផ្ទុយទៅវិញអ្នកជំងឺ២៥៧នាក់បានទទួលការព្យាបាលឲ្យជាសះស្បេីយនិងបានចាកចេញពីមន្ទីរពេទ្យ។
ចំនួនអ្នកជាសះស្បេីយពីកូរ៉ូណាវីរុសនៅក្នុងប្រទេសកូរ៉េខាងត្បូងបានចាប់ផ្ដេីមច្រេីនជាងចំនួនអ្នកឆ្លងថ្មីជាលេីកដំបូងកាលពីថ្ងៃទី១៣ ខែមីនាមកចាប់តាំងពីករណីឆ្លងវីរុសនេះជាលេីកដំបូងត្រូវបានរកឃេីញកាលពីថ្ងៃទី២០ ខែមករា៕