នូវែលសេឡង់ប្រកាសបិទប្រទេសក្នុងរយៈពេល៤៨ម៉ោងខាងមុខ
| ព័ត៌មានអន្តរជាតិ
SHARE

នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោកស្រី ចាស៊ីនដា អាដឺន (Jacinda Ardern) បាននិយាយនៅថ្ងៃចន្ទនេះថា នូវែលសេឡង់នឹងអនុវត្តវិធានការប្រុងប្រយ័ត្នកម្រិតខ្ពស់បំផុតដោយនឹងបិទសាលារៀន, ការិយាល័យ និងសេវាកម្មដែលមិនចាំបាច់ទាំងអស់ក្នុងរយៈពេល៤៨ម៉ោងខាងមុខ។

លោកស្រី អាដឺន (Ardern) បាននិយាយថា វិធានការនោះមានន័យថារង្គសាល, ហាងកាហ្វេ, ភោជនីយដ្ឋាននិងរោងកុននានានឹងត្រូវបិទ លើកលែងតែផ្សារទំនើបនិងឱសថស្ថានតែប៉ុណ្ណោះ ហើយបានបន្ថែមថាសាលារៀនទាំងអស់នឹងត្រូវបិទចាប់ពីថ្ងៃអង្គារតទៅ។

ទន្ទឹមនឹងនោះ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនូវែលសេឡង់ក៏បានប្រកាសពីវិធានការសេដ្ឋកិច្ចដើម្បីដោះស្រាយវិបត្តិដែលបង្កឡើងដោយមេរោគកូរ៉ូណាវីរុសរួមមានដូចជាការបង្កកការតម្លើងថ្លៃជួលនិងការឧបត្ថម្ភធនដល់អាជីវកម្មមួយចំនួនផងដែរ។

គួរបញ្ជាក់ថា នៅថ្ងៃចន្ទនេះប្រទេសនូវែលសេឡង់រកឃើញឆ្លងមេរោគកូរ៉ូណាវីរុសចំនួន៣៦នាក់ថែមទៀតដោយធ្វើឲ្យចំនួនសរុបឡើងដល់១០២នាក់៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation