ខេត្កំពង់ស្ពឺត្រៀមជាស្រេចនូវទីតាំងសម្រាប់ទទួលពិនិត្យព្យាបាលអ្នកជម្ងឺកូវីដ១៩ និងប្រកាសដល់អ្នកមកពីក្រៅប្រទេសឱ្យរស់នៅដាច់ដោយឡែកពីគ្រួសារសិន
| ព័ត៌មានជាតិ
SHARE

កំពង់ស្ពឺ÷រដ្ឋបាលខេត្តកំពង់ស្ពឺនៅព្រឹកថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២០ បានប្រកាសឱ្យដឹងថា ខ្លួនបានចុះពិនិត្យទីតាំងចំនួន៤កន្លែង ដើម្បីជ្រើសរើសយកជាទីតាំងគោលដៅសម្រាប់ទទួលពិនិត្យ និងព្យាបាលអ្នកជំងឺកូវីដ១៩ ប្រសិនបើមានករណីនេះកើតឡើង។

ទីតាំងចំនួន៤នោះដែលក្រុមការងារខេត្តចុះទៅពិនិត្យនោះរួមនាន មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ វិទ្យាល័យកំពង់ស្ពឺ វិទ្យាល័យសម្ដេចឪសម្ដេចម៉ែ និងមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ។ ជាក់ស្ដែងដោយមើលឃើញនូវទីតាំងធំទូលាយមានខ្យល់កាសចេញចូលគ្រប់គ្រាន់ មានបន្ទប់ទឹកស្អាតនិងទឹកភ្លើងប្រើប្រាស់គ្រប់គ្រាន់ និងបន្ទប់ប្រកបដោយផាសុខភាព ឯកឧត្តម វ៉ីសំណាង អភិបាលនៃគណៈអភិបាលខេត្ត បានសម្រេចចិត្តជ្រើសរើសយកទីតាំងមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ ក្នុងចំណោមទីតាំងទាំង៤ សម្រាប់ត្រៀមទទួលនិងពិនិត្យព្យាបាលអ្នកជំងឺខូវីដ១៩ ក្នុងករណីកើតមានឡើងនូវជំងឺនេះ ។

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលទើបតែវិលត្រឡប់មកពីក្រៅប្រទេសវិញត្រូវនៅដាច់ដោយឡែកពីអ្នកដទៃរយៈពេល ១៤ថ្ងៃ នឹងបន្តតាមដានសុខភាពខ្លួនឯង ប្រសិនបើសង្ស័យថាខ្លួនមានផ្ទុកនូវវ៉ីរុសកូវីដ១៩ នេះ សូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ ១១៥ ឬមន្ទីរពេទ្យដែលនៅជិតលោកអ្នកបំផុត ។

ទោះជាមានការប្រកាស និងត្រៀមយ៉ាងនេះក្ដី គិតមកដល់ពេលនេះ ខេត្តកំពង់ស្ពឺមិនទាន់មានករណីជម្ងឺកូវីដ១៩ កើតឡើងនៅឡើយទ។ ដែលក្នុងស្ថានភាពនេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមទប់ស្កាត់តាមរយៈនៃការគោរពវិធានការពារឱ្យបានខ្ជាប់នូវការរស់នៅស្អាត ទទួលទានស្អាត និងលាងដៃជាមួយទឹកសាប៊ូ ឬជែលអាកុលឱ្យបានញឹកញាប់ ក្រោយប៉ះពាល់របស់របរនៅជុំវិញខ្លួន ពាក់ម៉ាស់រាល់ពេលទៅជុំមនុស្សច្រើននាក់ ឬបើមិនសំខាន់កុំជួបជុំគ្នាតែម្ដង៕សុភា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation