ក្រសួងសុខាភិបាល បើកវគ្គបណ្តុះបណ្តាលសម្រាប់គ្រូពេទ្យស្ម័គ្រចិត្តដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩
| ព័ត៌មានជាតិ
SHARE

កាលពីព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលបើកវគ្គបណ្តុះបណ្តាលសម្រាប់បើកវគ្គបណ្តុះបណ្តាលសម្រាប់គ្រូពេទ្យស្ម័គ្រចិត្តតាមរយៈសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេច
តេជោ(TYDA)ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ស្តីពី ការបង្ការ និងត្រួតពិនិត្យការចម្លងជំងឺកូវីដ១៩ ដោយមានការចូលរួមពីមន្ត្រីសុខាភិបាល និងអ្នកស្ម័គ្រចិត្តជាច្រើននាក់បានចូលរួម។

លោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ(TYDA) បានថ្លែងអំណរគុណដល់ប្អូនៗ លោកគ្រូពេទ្យ អ្នកគ្រូពេទ្យដែលបានស្ម័គ្រ
ចិត្តនៅក្នុងសកម្មភាពប្រយុទ្ធប្រឆាំងនឹងមេរោគរាត្បាតកូវីដ១៩ ចំពេលដែលយើងត្រូវការប្អូនៗជាចាំបាច់។ ការបណ្តុះបណ្តាលប្អូនៗនេះ គឺត្រៀមជាទ័ពបម្រុង នៅពេលដែលមានអ្នកជំងឺកូវីដ១៩នេះ
កើនឡើងបន្ថែមទៀត គឺយើងនឹងបញ្ជូនកម្លាំងបម្រុងរបស់យើងចេញទៅបន្ថែមទៀត។

ដោយសារតែមានការឆ្លងរីករាលដាលនៃជំងឺCovid19 ជាសកល រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត នៃព្រះរាជាណាចក្រកម្ពុជា បានរៀប
ចំផែនការទប់ស្កាត់ ដោយមិនចង់ឲ្យបញ្ហានេះកើតឡើងដូចនៅប្រទេសក្នុងតំបន់អឺរ៉ុបមួយចំនួន កើតនៅក្នុងប្រទេសកម្ពុជានោះទេ។

លោកស្រី បានលើកឡើងទៀតថា បច្ចុប្បន្នកម្ពុជាបានពង្រីកមនី្ទរពេទ្យបន្ថែមទៀត សម្រាប់ដាក់អ្នកឆ្លងជំងឺកូវីដ១៩ ដូចជានៅមនី្ទរពេទ្យមិត្តភាពខ្មែរសូវៀត មណ្ឌលសុខភាពចាក់អង្រែ មនី្ទរពេទ្យ
កុមារជាតិ មនី្ទរពេទ្យគន្ធបុប្ជា និងសណ្ឋាគារ Great Duke ត្រូវបានដាក់ជាកន្លែងព្យាបាលកូវីដ១៩ រៀបចំដំឡើងប្រមាណជាង២០បន្ទប់ មន្ទីរពេទ្យស្ទើរទូទាំងរាជធានី ខេត្ត កំពុងធ្វើការយ៉ាងយក
ចិត្តទុកដាក់ ចំពោះអ្នកឆ្លងជំងឺកូវីដ១៩នេះ ហើយអ្នកទាំងអស់នោះក៏គ្មានសភាពធ្ងន់ធ្ងរនោះទេ។

សិក្ខាកាមចំនួន៣រូប ជាលោកគ្រូពេទ្យ អ្នកគ្រូពេទ្យ និងសិស្ស និសិ្សត បានស្ម័គ្រចិត្តចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្តីពី ការបង្ការ និងត្រួតពិនិត្យការចម្លង កូវីដ១៩ បាននិយាយស្រដៀងគ្នាថា

សូមបញ្ជាក់ផងដែរថា វគ្គបណ្ដុះបណ្ដាលនេះមានរយៈពេល៤ថ្ងៃ(៤វគ្គ)ដោយផ្ដោតសំខាន់លើមូលដ្ឋានគ្រឹះនៃការចម្លងរោគ ការប្រុងប្រយ័ត្ន ការគ្រប់គ្រងអ្នកជំងឺ ការអប់រំអនាម័យសុខភាព ការ
ប្រើប្រាស់ឧបករណ៍ការពារខ្លួន ការគ្រប់គ្រងសំណល់ ការពិនិត្យនិងព្យាបាលអ្នកជំងឺ ខណៈពេលដែលសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលគិតត្រឹមម៉ោង៨យប់ ថ្ងៃទី២២ ខែមីនា ឆ្នាំ
២០២០ ករណីវិជ្ជមានវីរុសកូវីដ១៩ សរុបទាំងអស់មានចំនួន៨៤នាក់ ស្រី២១នាក់ បុ្រស៦៣នាក់ ដែលក្នុងនោះមានជនជាតិចិន០១នាក់ នៅខេត្តព្រះសីហនុបានជាសៈស្បើយ អង់គ្លេស ០៣នាក់ ក្នុង
នោះមាន០១នាក់ បានជាសៈស្បើយហើយ៕អត្ថបទ៖មួង សុវណ្ណារិទ្ធ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation