ព័ត៌មានជាតិ

សម្តេចក្រឡាហោម ស ខេង អះអាងថា សម្តេចមិនបានបញ្ជាឱ្យបិទផ្សារនោះទេ សូមកុំយល់ច្រលំ

image

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  បានមានប្រសាសន៍ ក្នុងសន្និសីទសារព័ត៌មានព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដោយអះអាងបដិសេធនូវការចែកចាយសម្លេងបំភ្លៃថា សម្តេចបានបញ្ជាឱ្យឲ្យបិទផ្សារ ដែលជាមូលហេតុធ្វើឲ្យទំនិញឡើងថ្លៃនោះ គឺជារឿងមិនពិតទាល់តែសោះ។  

សម្តេចក្រឡាហោម បានលើកឡើងថា តាមពិតទៅ សម្តេចបានអំពាវនាវដល់មន្ត្រីផ្ទៃក្នុងក្រសួងមហាផ្ទៃ ថា ជំងឺដែលឆ្លងនោះ អាចដោយសារអ្នកខ្លះទៅផ្សារ ហើយទិញទំនិញដោយប្រគល់លុយ ទើបធ្វើឲ្យមានការឆ្លងកូវីដ-១៩ក៏មាន។

សម្តេចក្រឡាហោម បញ្ជាក់យ៉ាងដូច្នេះថា «មនុស្សភាគច្រើនទៅផ្សារហើយកាន់លុយទិញទៅវិញទៅមក  ដែលអាចធ្វើឲ្យឆ្លងផងដែរ ។ ខ្ញុំនិយាយក្នុងន័យអីចឹងទេ  មិនមែនអំពាវនាវដល់ប្រជាពលរដ្ឋថា មានការបិទផ្សារនោះទេ »៕