ក្រសួងទេសចរណ៍ ប្រកាសដាក់ឱ្យប្រើប្រាស់ប្រព័ន្ធអនឡាញ ដើម្បីគ្រប់គ្រងវត្តមានស្នាក់នៅរបស់អ្នកទេសចរណ៍ តាមសណ្ឋាគារ និងផ្ទះសំណាក់ 
| ព័ត៌មានជាតិ
SHARE

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍  នៅថ្ងៃទី ២៥ ខែមិនា ឆ្នាំ២០២០នេះ ស្តីពីការតម្រូវឱ្យប្រើប្រាស់ជាកាតព្វកិច្ចនូវ «ប្រព័ន្ធចុះបញ្ជីស្នាក់នៅទេសចរណ៍ ក្រសួងទេសចរណ៍ បានអំពាវនាវដល់ ម្ចាស់សេវាកម្មស្នាក់នៅទេសចរណ៍ទាំងអស់ ឱ្យអនុវត្តនិងប្រើប្រាស់ប្រព័ន្ធអនឡាញ ដើម្បីតាមដានការស្នាក់នៅរបស់ភ្ញៀវ នៅតាមសណ្ឋាគារ និងផ្ទះសំណាក់។

លោក ណេប សាមុត អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍បានឱ្យដឹងថា៖ «ការគ្រប់គ្រងបញ្ជីស្នាក់នៅទេសចរណ៍» តាមអនឡាញនេះ ផ្តល់ភាពងាយស្រួលដល់ក្រសួងទេសចរណ៍ អាចសហការផ្តល់ព័ត៌មានជូនអាជ្ញាធរមានសមត្ថកិច្ច ក្នុងការត្រួតពិនិត្យ ឬតាមដានវត្តមានឈ្មោះភ្ញៀវទេសចរជាតិ អន្តរជាតិដែលមកស្នាក់នៅក្នុងសេវាកម្មស្នាក់នៅទេសចរណ៍ក្នុងករណីដែលចាំបាច់ និងមានត ម្រូវការក្នុងការចូលរួមដល់វិធានការរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 ដែលមានការកើតឡើងចេញពីភ្ញៀវទេសចរក្នុងករណីជាយថាហេតុណាមួយ។ 

ប៉ុន្តែយ៉ាងណាក៏ដោយការប្រើប្រាស់ប្រព័ន្ធនេះ ទាមទារឱ្យមានកិច្ចសហការ និងការចូលរួមពីម្ចាស់អាជីវកម្មសណ្ឋាគារ និងផ្ទះសំណាក់ក្នុងការបញ្ចូលព័ត៌មានរបស់ភ្ញៀវរបស់ខ្លួន ក្នុងពេលស្នាក់នៅក្នុងមូលដ្ឋានអាជីវកម្មទេសចរណ៍របស់ខ្លួន។

ក្នុងដំណាក់កាលនៃវិបត្តិ Covid-19 នេះ ក្រសួងទេសចរណ៍ សូមស្នើដល់គ្រប់មូលដ្ឋាន អាជីវកម្មសេវាកម្ម ស្នាក់នៅទេសចរណ៍ទាំងអស់ ចូលរួមប្រើប្រាស់ជាកាតព្វកិច្ច «ប្រព័ន្ធចុះបញ្ជីស្នាក់នៅទេសចរណ៍» ឱ្យបានគ្រប់គ្នា និងធ្វើការចុះវត្តមានរបស់ភ្ញៀវទេសចរ ឱ្យបានគ្រប់គ្នាៗ និងទៀតទាត់៕អត្ថបទ÷ អៀវ ឈៀងនី 

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation