ក្រុមប្រឹក្សាធម្មនុញ្ញបើកកិច្ចប្រជុំពេញអង្គពិនិត្យធម្មនុញ្ញភាពច្បាប់ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេក វិទ្យា និងនវានុវត្តន៍ គឺស្របតាមរដ្ឋធម្មនុញ្ញ
| ព័ត៌មានជាតិ
SHARE

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៅថ្ងៃទី២៥ខែមីនាឆ្នាំ២០២០នេះ បានដឹកនាំកិច្ចប្រជុំពេញអង្គរបស់ក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យនិងពិភាក្សាលើធម្មនុញ្ញ ភាពលើច្បាប់ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍  ដែលមានសមាជិកនៃក្រុម ប្រឹក្សាធម្មនុញ្ញចំនួន៩រូប។

 ជាលទ្ធផលនៃកិច្ចប្រជុំៈក្រុមប្រឹក្សាធម្ម នុញ្ញបានសម្រេចអនុម័តជាឯកច្ឆ័នដោយ ចំនួន៩សំឡេង នៃចំនួនសមាជិកក្រុម ប្រឹក្សាធម្មនុញ្ញទាំងមូលថា ច្បាប់ស្ដីពីការបង្កើត ក្រសួងឧស្សាហកម្ម វិទ្យា សាស្ត្រ បច្ចេកទេស និងនវានុវត្តន៍ ដែលរដ្ឋសភាបានអនុម័ត នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ នាសម័យប្រជុំរដ្ឋសភា ជាវិសាមញ្ញ នីតិកាលទី៦ និងព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុង លើទម្រង់ និងគតិច្បាប់ ដោយ ឥតកែប្រែ និងចាត់ទុកជាការប្រញាប់ ក្នុងសម័យ ប្រជុំព្រឹទ្ធសភា ជាវិសាមញ្ញ នីតិកាលទី៤ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ស្របនឹងរដ្ឋធម្មនុញ្ញ ។

ការបង្កើត ក្រសួង ឧស្សាហកម្មវិទ្យា សាស្រ្ត បច្ចេក វិទ្យា និងនវានុវត្តន៍នេះ នឹងធ្វើឱ្យព្រះរាជា ណាចក្រកម្ពុជាមានស្ថាប័នមួយទទួល បន្ទុក ច្បាស់ លាស់ និងជាក់លាក់ជា លើកដំបូង ក្នុងការគ្រប់គ្រងនិងអភិ វឌ្ឍ ផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងការលើក ទឹកចិត្តចំពោះរបកគំហើញថ្មីៗ និងនវានុវត្តន៍។ 

ម្យ៉ាងទៀត នេះក៏ជាជំហានកំណែទម្រង់មួយកម្រិតទៀត ដើម្បីធ្វើឱ្យវិស័យនេះផ្សារភ្ជាប់ទៅនឹងនិន្នាការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ ក៏ដូចជាពិភពលោក និងពង្រឹងបន្ថែមចំណុចខ្លាំងរបស់ខ្លួនលើវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។ 

ច្បាប់នេះ តាក់តែងឡើងមាន៨មាត្រា ត្រូវបានរដ្ឋសភា នៃព្រះរាជា ណាចក្រកម្ពុជា បានអនុម័តយល់ព្រមចំនួន១១៦សម្លេង នៃចំនួនសមាជិក រដ្ឋសភាទាំងមូល កាល ពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ នាសម័យ ប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦។ 

ច្បាប់នេះផងដែរ ត្រូវបាន សម័យប្រជុំព្រឹទ្ធសភា ជាវិសាមញ្ញបានពិនិត្យ ពិភាក្សានិងអនុម័ត ទាំងស្រុងលើសេចក្តីព្រាង ច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន ៥២ សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំង មូល៕អត្ថបទ÷វងសុភ័ក្ត្រ 

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation