គណៈសង្ឃគណៈធម្មយុត្តិកនិកាយ ព្រះពុទ្ធសាសនាកម្ពុជា រៀបចំពិធីសូត្រព្រះបរិត្តនៅគ្រប់វត្តអារាម ដើម្បីកម្ចាត់ជំងឺកូវីត១៩
| ព័ត៌មានជាតិ
SHARE

ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយ និងទប់ស្កាត់នូវជំងឺកូវីត១៩ដែលកំពុងរីករាលដាលទូទាំងសកលលោក ជាពិសេសគឺតម្លៃរបស់ព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋគណៈសង្ឃធម្មយុត្តិកនិកាយ ព្រះពុទ្ធសាសនាកម្ពុជា និងគ្រប់ទីអារាមគណៈធម្មយុត្តិកនិកាយ ទូទាំងប្រទេសបានរៀបចំពិធីសូត្រព្រះបរិត្តដែលជាគាថាធម៌របស់ព្រះសម្មាសម្ពុទ្ធ និងពិធីសាសនាផ្សេងៗទៀត ដើម្បីបញ្ចៀសនូវគ្រោះកាចចង្រៃនានា ចេញពីប្រទេស និងប្រជាជនកម្ពុជា ។

សម្តេចព្រះអភិសេរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គមានព្រះរាជបន្តូលថា នៅក្នុងពិធីសូត្រព្រះបរិត្តនេះ ត្រូវបាននិមន្តចូលរួមពីព្រះមន្ត្រីសង្ឃគ្រប់ជាន់ថ្នាក់ ព្រះមេគណរាជធានី ខេត្ត ដោយមានពិធីផ្តល់ឪវាទការពារអនាម័យទៅតាមគោលការណ៌របស់ក្រសួងសុខាភិបាល ដើម្បីអោយព្រះមន្ត្រីសង្ឃទាំងអស់យកនូវឪវាទនេះទៅចែកចាយបន្តរដល់ព្រះសង្ឃ ពុទ្ធបរិស័ទ្ទដើម្បីការពារខ្លួនកុំអោយឆ្លងនូវជំងឺកូវីត១៩ ព្រមទាំងប្រទាននូវសាប៊ូ ទឹកលាងដៃសម្លាប់មេរោគ អាល់កុល និងបដាស្វែងយល់ពីការការពារអនាម័យខ្លួនប្រាណផងដែរ ។

សម្តេចព្រះអភិសេរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជាព្រះអង្គបានចេញនូវព្រះរាជសារណែនាំអោយគ្រប់វត្តអារាម ក៏ដូចជាពុទ្ធបរិស័ទទូទាំងប្រទេសអស់ចូលរួមប្រារព្វនូវកិច្ចតាមបែបព្រះពុទ្ធសាសនា ព្រមទាំងរក្សាខ្ចាប់នូវអនាម័យជាប្រចាំដូចជាការលាងដៃ ការសម្អាតបរិស្ថានជុំវិញខ្លួន ការពាក់ម៉ាស ការស្វែងយល់ពីជំងឺកូវីត១៩នេះតាមរយៈវិទ្យុ ទូរទស្សន៌ និងប្រពន្ធផ្សព្វផ្សាយរបស់រដ្ឋ ។

សូមជម្រាបថា គិតរហូតមកដល់ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ នៅកម្ពុជាបានរកឃើញអ្នកជំងឺកូវីដ១៩ ចំនួនសរុប៩៣នាក់ ក្នុងចំណោមនោះក៏មានអ្នកជំងឺ៦នាក់ បានជាសះស្បើយផងដែរ ដែលមានជនជាតិចិន១នាក់ ជនជាតិអង់គ្លេស១នាក់ និងជនជាតិខ្មែរ៤នាក់។ ជនជាតិបារាំង២នាក់ថ្មីទៀតនៅខេត្តព្រះសីហនុ ត្រូវបានរកឃើញថាមានជំងឺកូវីដ១៩ នេះបើតាមការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន៕អត្ថបទ៖ អ៊ាង គង្គា 

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation