ព្រឹទ្ធសភានឹងអនុម័តសេចក្តីព្រាងច្បាប់ទូទាត់ថវិកាឲ្យក្រុមហ៊ុនពីរ ដែលផលិតថាមពលអគ្គិសនីនៅខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុនៅថ្ងៃស្អែក
| ព័ត៌មានជាតិ
SHARE

ឯកឧត្តម ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងថា នៅវិមានព្រឹទ្ធនាថ្ងៃទី២៦ខែមិថុនានេះ គណៈកម្មាធិការអចិន្ត្រៃយ៏
បានបើកកិច្ចប្រជុំ ដោយមានរបៀប វារៈចំនួនពីរ គឺ៖

-ពិនិត្យលើសេចក្តីព្រាងច្បាប់ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជ រដ្ឋាភិបាលនៃ ព្រះរាជាណាចក្រកម្ពុជា ឲ្យក្រុមហ៊ុន ស្នេថេកខូអិលធីឌី។

-ពិនិត្យលើសេចក្តីព្រាងច្បាប់ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជ រដ្ឋាភិបាល ឲ្យក្រុម ហ៊ុនខេមបូឌា អិនធឺណេស្យូណាល អិនវើឡុបមែនគ្រុប។

ឆ្លងតាមរយៈកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នាព្រឹកនេះ ព្រឹទ្ធសភានឹងបើកកិច្ចប្រជុំពេញអង្គដើម្បីពិភាក្សាអនុម័ត្ត សេចក្តីព្រាងច្បាប់ទាំងពីរនេះ នៅថ្ងៃទី២៧ខែមិថុនា ឆ្នាំ២០១៨ ស្អែកនេះ។

ឯកឧត្តមអ្នកនាំពាក្យ បញ្ជាក់ទៀតថា ការអភិវឌ្ឍសេដ្ឋកិច្ចលើគ្រប់វិស័យបានលើកកម្រិត ជីវភាពប្រជាពលរដ្ឋឲ្យកាន់តែប្រ សើរឡើងជាលំដាប់និងបាននាំឲ្យតម្រូវ ការប្រើប្រាស់ថាមពលអគ្គិ សនីកើនឡើងអត្រាខ្ពស់។

សូមបញ្ជាក់ថា ក្រុមហ៊ុន ស្នេថេកខូអិលធីឌី និងក្រុមហ៊ុន ខេមបូឌា អិនធឺណេស្យូណាល អិនវើឡុបមែនគ្រុប បានវិនិយោគលើ គំរោងរោងចក្រដើរដោយថាមពលព្រះអាទិត្យនៅខេត្តកំពង់ស្ពឺ មានកម្លាំង ៦០មេហ្គាវ៉ាត់ និងរោងចក្រផលិតអគ្គិសនីដើរដោយ ធ្យូងថ្មមានកម្លាំង៧០០មេហ្គាវ៉ាត់នៅខេត្តព្រះសីហនុ។ តាមរយៈការវាយតម្លៃពីស្ថាប័នជំនាញ រោងចក្រផលិតថាមពលអគ្គិសនី ទាំងពីរនៅខេត្តកំពង់ស្ពឺនិងនៅខេត្តព្រះសីហនុ មិនមានការប៉ះ ពាល់បរិស្ថានធ្ងន់ធ្ងរឡើយ៕


អត្ថបទ ៖ វង សុភ័ក្ត្រ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation