ព្រះមហាក្សត្រ ជូនពរសម្ដេចតេជោ ទទួលជោគជ័យក្នុងការប្រយុទ្ធប្រឆាំងកូវីដ១៩
| ព័ត៌មានជាតិ
SHARE

ព្រះមហាក្សត្រកម្ពុជា បានជូនពរ ទៅកាន់សម្តេចអគ្គមហាសេនាបតីតេជោ ព្រមទាំងសមាជិក សមាជិកាទាំងអស់ នៃរាជរដ្ឋាភិបាលកម្ពុជា បានទទួលជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំងកូវីដ១៩។

តាមហ្វេសបុករ៉ូយ៉ាល់ឌូកាំបូត ចុះផ្សាយថា « ខ្ញុំសូមជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ព្រមទាំងសមាជិក សមាជិកាទាំងអស់ នៃរាជរដ្ឋាភិបាលកម្ពុជា ទទួលបានជោគជ័យក្នុងបេសកកម្មដ៏ថ្លៃថ្លា ( ការបង្ការ និងទប់ស្កាត់ការរាលដាលនៃជំងឺ COVID-19 ) ជូនប្រជាជាតិកម្ពុជា ។ »

ព្រះរាជសារ នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation