ពន្ធនាគារ បានរៀបចំរឹតបន្តឹងការត្រួតពិនិត្យសុខភាព និងអនាម័យ លើអ្នកទៅសួរសុខទុក្ខអ្នកទោស ដើម្បីទប់ស្កាត់វីរ៉ុស COVID-19   
| ព័ត៌មានជាតិ
SHARE

  ភ្នំពេញ ៖ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានមានប្រសាសន៍ថា ក្នុងអំឡុងពេល នៃការរាតត្បាតពីវីរ៉ុស COVID-19 នេះ ពន្ធនាគារទាំងអស់ នៅទូទាំងប្រទេស មិនបានហាមឃាត់ ចំពោះបងប្អូន ឬសាច់ញាតិអ្នកជាប់ទោស ដែលយកទៅសាកសួរសុខទុក្ខ អ្នកជាប់ទោសនោះទេ។ ប៉ុន្តែដើម្បីចូលរួមទប់ស្កាត់ ការរីករាលដាល នៃវីរ៉ុស COVID-19, ពន្ធនាគារទាំងអស់ ​បានរៀបចំរឹតបន្តឹង នូវការត្រួតពិនិត្យសីតុណ្ហភាព និងការលាងសម្អាតដៃ លើសាច់ញាតិ ឬបងប្អូន ដែលទៅសាកសួរសុខទុក្ខអ្នកទោស ស្របទៅតាមការណែនាំ របស់ក្រសួងសុខាភិបាល ។ 

  ការលើកឡើងរបស់ឯកឧត្តម បានធ្វើឡើង នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពី «វឌ្ឍនភាព និងទិសដៅការងារបន្ត របស់ក្រសួងយុត្តិធម៌» ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី២៦ ខែមីនានេះ ដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅទីស្តីការគណៈរដ្ឋមន្ត្រី។

  សូមជម្រាបថា បើតាមការចេញផ្សាយពី អគ្គនាយកដ្ឋានពន្ធនាគារ គិតមកដល់បច្ចុប្បន្ននេះ កម្ពុជា មានអ្នកទោស​ជាង៣ម៉ឺននាក់ ដែលកំពុងជាប់ពន្ធនាគារ នៅទូទាំងប្រទេស៕អត្ថបទ​ ៖ សន ពិសិដ្ឋ 

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation