រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បើកកិច្ចប្រជុំបន្ទាន់លើកដំបូង របស់គណៈកម្មការអន្ដរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩  
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)÷  ដើម្បីឆ្លើយតប ទប់ស្កាត់ គ្រប់ស្ថាននៃការរាតត្បាតជំងឺកូវីដ១៩ នៅកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានបើកកិច្ចប្រជុំជាលើកទី១ ជាបន្ទាន់ របស់គណៈកម្មការអន្ដរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ នៅទីស្ដីការក្រសួងសុខាភិបាល។

កិច្ចប្រជុំនៅព្រឹកនេះ គឺពិភាក្សាការងារលើគម្រោងផែនការមេ ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩ និងការងារមួយចំនួនទៀត ដើម្បីតាមដានស្ថានភាពរីករាលដាលបច្ចុប្បន្ននៃជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលជាសកល តម្រូវឱ្យមានសកម្មភាពឆ្លើយតបបន្ទាន់ ទៅនឹងជំងឺនេះ តាមការវិវត្ដន៍នៃការរីករាលដាលនៃវីរុស។

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងថា កិច្ចប្រជុំរៀបចំផែនការមេនេះ ដើម្បីពិភាក្សាការងារជាមួយមន្ដ្រីស្ថាប័នពាក់ព័ន្ធទាំងអស់ ពីផែនការយុទ្ធសាស្ដ្រ ទប់ស្កាត់បើមានករណីកើនណាមួយអាចកើតមានឡើង។ ដូច្នេះកិច្ចពិភាក្សានេះ យើងនឹងជ្រើសយកចំនុចឯកភាពគ្នាមួយ សម្រាប់ធ្វើការអនុម័ត បន្ដអនុវត្ដការងារប្រយុទ្ធជំងឺកូវីដ១៩ ឱ្យកាន់តែមានប្រសិទ្ធិភាព។

សូមជម្រាបថា គណៈកម្មការប្រយុទ្ធនឹងជំងឺ COVID-19 រាជធានី-ខេត្ដនេះ បានបង្កើតឡើងបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីសម្រេចកាលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០។

គិតត្រឹមយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ក្រសួងសុខាភិបាលកម្ពុជា បានរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ (COVID-19) ថ្មីចំនួន៥នាក់បន្ថែមទៀត ធ្វើឱ្យអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាបានឡើងដល់៩៦នាក់ហើយ។ ប៉ុន្តែអ្វីដែលជាជោគជ័យរបស់ក្រុមគ្រូពេទ្យកម្ពុជានោះគឺចំនួនអ្នកជំងឺកូវីដ១៩ ដែលត្រូវបានព្យាបាលឱ្យជាសះស្បើយមានរហូតដល់១០នាក់ហើយ ក្នុងនោះមានជនជាតិខ្មែរ៨នាក់ និងជនបរទេស២នាក់។ 

ក្រោយបញ្ចប់កិច្ចប្រជុំលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និង ជាអ្នកពាក្យ ក្រសួងសុខាភិបាលបានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មាន ថា កិច្ចប្រជុំបានពិភាក្សាគ្នាជាច្រើនចំណុចទៅលើគោលការណ៏ទប់ស្កាត់ ការីករាលដាល Covid 19  ,ការទុកដាក់អ្នកផ្ទុកវីរុស  , ការទប់ស្កាត់ការរាលដាលក្នុងឱកាសចូលឆ្នាំថ្មី , វិធានការការពារ ការឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត ។អត្ថបទ  ÷គង់ វណ្ណៈ  

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation