ក្រុមហ៊ុនសែលកាតប្រកាសដាក់ប្រើប្រាស់បច្ចេកវិទ្យា5G របស់ខ្លួនជាលើកដំបូងនៅប្រទេសកម្ពុជាដើម្បីជួយដល់ព្រះរាជាណាចក្រក្នុងកំលុងពេល Covid-19
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ២៧ មីនា ២០២០ ថ្ងៃនេះក្រុមហ៊ុនសែលកាត បានប្រកាសដាក់អោយប្រើប្រាស់បច្ចេកវិទ្យា 5G ជាលើកដំបូងនកម្ពុជា លើសេវាកម្មឱសថសាស្រ្តតាមបច្ចេកវិទ្យាឌីជីថល (Telemedicine) តាមទីតាំងចំនួនបួននៅទូទាំងរាជធានីភ្នំពេញ ដើម្បីជួយប្រជាជនកម្ពុជាទាំងមូល ដែលរងប៉ះពាល់ធ្ងន់ធ្ងរក្នុងអំឡុងពេលមានដែលមានវិបត្តិ Covid-19នេះ ។


ក្រុមហ៊ុនសែលកាត គឺជាក្រុមហ៊ុនបណ្តាញទូរស័ព្ទចល័តតែមួយគត់ ដែលគ្រប់គ្រងដោយជនជាតិខ្មែរ ហើយដែលបានបំរើប្រជាជនកម្ពុជាចាប់តាំងពីឆ្នាំ ១៩៩៧មកម៉្លេះ ។


សេវាកម្មនេះនឹងជួយដល់ក្រុមវេជ្ជបណ្ឌិតជួរមុខនៅទីក្រុងភ្នំពេញ ក្នុងការពិនិត្យ និងវាយតម្លៃអ្នកជម្ងឺទូទាំងប្រទេសតាមរយៈតំណភ្ជាប់ (Video conference link)ការខលវីដេអូជាក្រុម ទៅកាន់ទូរស័ព្ទចល័ត និងឧបករណ៍នានានៅគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា។
សេវាកម្មនេះ អាចត្រូវបានប្រើដើម្បីភ្ជាប់ទៅតាមផ្ទះអ្នកជំងឺ នៅតាមគ្លីនិក ឬមន្ទីរពេទ្យផ្សេងៗទៀត។
ហើយវេជ្ជបណ្ឌិតគ្រប់រូប នឹងអាចផ្តល់នូវការព្យាបាលតាមបែបវេជ្ជសាស្រ្ត ការប្រឹក្សាយោបល់ និងការព្យាបាលតាមលក្ខណៈស្តង់ដារ តាមពេលវេលាជាក់ស្តែង ក៏ដូចជាការអប់រំសម្រាប់អ្នកជំងឺ និងការពិគ្រោះយោបល់ និងការត្រួតពិនិត្យសម្រាប់ក្រុមវេជ្ជសាស្ត្រនៅនឹងកន្លែង។
ថ្មីៗនេះ ក្រុមហ៊ុនសែលកាត ដែលបានបង្ហាញពីល្បឿនបច្ចេកវិទ្យា 5G របស់ខ្លួន ដែលមានល្បឿនរហូតដល់ 1.6 ជីហ្គាបៃក្នុងមួយវិនាទី នឹងមានការតំឡើងសេវាកម្មនេះនៅតាមបណ្តាទីតាំងមួយចំនួនដូចជា៖
- មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត
- មណ្ឌលសុខភាពចាក់អង្រែ
- ក្រសួងសុខាភិបាល
- ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍


គំនិតផ្តួចផ្តើមនេះ កំពុងត្រូវបានដឹកនាំផ្ទាល់ដោយ អ្នកឧកញ៉ា គិត ម៉េង ដែលសហការយ៉ាងពេញលេញជាមួយក្រសួងទាំងពីរ។
ក្រុមការងារសែលកាត គឺកំពុងតែស្ថិតក្នុងដំណាក់កាលរៀបចំផែនការចុងក្រោយរបស់ខ្លួន សម្រាប់ដំណោះស្រាយដែលនឹងត្រូវដាក់អោយដំណើរការនៅថ្ងៃទី ៣០ ខែមីនាឆ្នាំ ២០២០ ខាងមុខនេះ។


លោក អៀន វ៉ាត់សុន( Ian Watson) ដែលជានាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ថា សេវាកម្មឱសថសាស្រ្តតាមបច្ចេកវិទ្យាឌីជីថល (Telemedicine) នេះនឹងក្លាយជាជំហានដំបូងដ៏សំខាន់ ដែលជាការផ្តល់នូវចក្ខុវិស័យរបស់លោកអគ្គនាយក សម្រាប់ប្រទេសកម្ពុជា ដែលមានលក្ខណៈឌីជីថលពេញលេញ។


លោក Watson ក៏បានមានប្រសាសន៍បន្តទៀតថា“ យើងតែងតែអះអាងថា ក្រុមហ៊ុនសែលកាតនឹងឈានមុខគេក្នុងការចាប់ផ្តើមបច្ចេកវិទ្យា 5G ដំបូងគេបំផុតនៅកម្ពុជា ហើយយើងនឹងធានាថាបច្ចេកវិទ្យានេះពិតជាធ្វើឱ្យជីវិតរស់នៅកាន់តែប្រសើរឡើង” ។
“ ជាមួយនឹងស្ថានភាព Covid-19 យើងឃើញថានេះគឺជាការស្នើសុំ និងបន្ទាន់បំផុតដើម្បីគាំទ្រសហគមន៍វេជ្ជសាស្រ្ត នៅពេលដែលពួកគាត់ធ្វើការងារដើម្បីការពារជីវិតមនុស្ស នៅគ្រប់ទីកន្លែងដែលអ្នកជំងឺនៅតាមបណ្តាព្រះរាជាណាចក្រកម្ពុជា។
នេះគឺជាការឆ្លើយតបរួមគ្នាដ៏ធំមួយរបស់ក្រុមហ៊ុនបុត្រសម្ពន្ធ័ រ៉ូយ៉ាល់គ្រុប ពង្រឹងការប្តេជ្ញាចិត្តរបស់យើងក្នុងការធ្វើអ្វីគ្រប់យ៉ាងតាមដែលយើងអាចធ្វើបានដើម្បីគាំទ្រ និងយកចិត្តទុកដាក់ដល់ប្រជាជនកម្ពុជាក្នុងគ្រាលំបាកនេះ។


ដំណោះស្រាយបច្ចេកទេសសម្រាប់សេវាកម្មនេះនឹងឃើញសែលកាត 5G ភ្ជាប់ជាមួយបណ្តាញខ្សែរកាបអុបទិករបស់អ៊ីហ្ស៊ីខម។
រាល់វេជ្ជបណ្ឌិតទាំងអស់ នឹងអាចផ្តល់ការពិគ្រោះយោបល់លើល្បឿនលឿនបំផុតរបស់បច្ចេកវិទ្យា 5G (5G Ultra-High Speed) ជាមួយនឹងវីដេអូកម្រិតខ្ពស់ដែលមើលឃើញច្បាស់ (High Definition video) នៅទូទាំងប្រទេស។


សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖

កញ្ញា ឌិន ណៃគាង

ប្រធានផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណះ
+៨៥៥ ៧៨ ៣៣៣ ៨៥៣


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation