
ជេីងហោះហេីរក្នុងស្រុកនៅក្នុងខេត្តហ៊ូប៉ីរបស់ចិនចាប់ផ្ដេីមឡេីងវិញ

ជើងហោះហើរក្នុងស្រុកបានចាប់ផ្តើមឡេីងវិញនៅក្នុងខេត្តហ៊ូប៉ីលើកលែងតែនៅក្នុងទីក្រុងវូហានចាប់ពីយប់ថ្ងៃអាទិត្យមក។
ជេីងហោះហេីរដឹកទំនិញបានចាប់ផ្ដេីមឡេីងវិញព្រមទាំងជេីងហោះហេីរដឹកអ្នកដំណេីរ។
រដ្ឋាភិបាលចិនបានចាប់ផ្ដេីមបន្ធូរបន្ថយវិធានការរឹតបន្តឹងក្នុងខេត្តហ៊ូប៉ីនិងបណ្តាខេត្តផ្សេងៗទៀតដែលរងផលប៉ះពាល់ខ្លាំងពីការផ្ទុះឡេីងនៃវីរុសកូវីដ១៩នៅពេលដែលចំនួនអ្នកឆ្លងវីរុសនេះបានបន្តធ្លាក់ចុះ។
នៅថ្ងៃចន្ទនេះប្រទេសចិនបានរាយការណ៍ថាមានករណីឆ្លងថ្មីតែ៣១ករណីប៉ុណ្ណោះដោយក្នុងនោះមាន៣០ករណីជាករណីឆ្លងមកពីក្រៅប្រទេស។
ជេីងហោះហើរចេញនិងចូលទីក្រុងវូហានដែលជាប្រភពចាប់ផ្ដេីមនៃការឆ្លងវីរុសកូវីដ១៩នឹងចាប់ផ្តើមឡើងវិញនៅថ្ងៃទី៨ ខែមេសា នៅពេលដែលវិធានការបិទទីក្រុងនេះនឹងត្រូវបានដកចេញ៕
