ម៉ិកស៊ិកប្រកាសអាសន្នផ្នែកសុខភាពខណៈដែលចំនួនអ្នកស្លាប់ដោយសារមេរោគCOVID-19កើនឡើង
| ព័ត៌មានអន្តរជាតិ
SHARE

កាលពីថ្ងៃចន្ទប្រទេសម៉ិកស៊ិកបានប្រកាសអាសន្នផ្នែកសុខភាពនិងដាក់ចេញនូវបទបញ្ញត្តិយ៉ាងតឹងរឹងជាច្រើនក្នុងគោលបំណងដើម្បីគ្រប់គ្រងការឆ្លងរាលដាលយ៉ាងឆាប់រហ័សនៃមេរោគកូរ៉ូណាវីរុសបន្ទាប់ពីចំនួនអ្នកឆ្លងនៅក្នុងប្រទេសនេះបានកើនលើស១ពាន់នាក់និងចំនួនអ្នកស្លាប់បានកើនឡើងយ៉ាងឆាប់រហ័ស។

មន្ត្រីសុខាភិបាលម៉ិកស៊ិកបានរាយការណ៍ពីចំនួនអ្នកឆ្លងកូរ៉ូណាវីរុសសរុបចំនួន១,០៩៤នាក់ពោលគឺកើនឡើង១០១នាក់បើធៀបទៅនឹងថ្ងៃអាទិត្យ ហើយអ្នកជំងឺ៨នាក់បានបាត់បង់ជីវិតដោយធ្វើឲ្យចំនួនអ្នកស្លាប់សរុបឡើងដល់២៨នាក់។ 

ក្រុមមន្ត្រីសុខាភិបាលម៉ិកស៊ិកបានព្រមានសាជាថ្មីថាប្រព័ន្ធសុខាភិបាលនឹងជួបប្រទះបញ្ហាប្រឈមជាច្រើនប្រសិនបើមេរោគកូរ៉ូណាវីរុសមិនអាចគ្រប់គ្រងបាន។

វិធានការថ្មីៗក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគកូរ៉ូណាវីរុសនោះរួមមានការកាត់បន្ថយចំនួនអ្នកចូលរួមក្នុងការប្រមូលផ្តុំមកនៅត្រឹម៥០នាក់និងបន្តផ្អាកសកម្មភាពមិនចាំបាច់ទាំងអស់។

រដ្ឋមន្ត្រីសុខាភិបាលម៉ិកស៊ិកបាននិយាយថា ពលរដ្ឋឬក្រុមហ៊ុនដែលមិនអើពើនឹងបទបញ្ញត្តិថ្មីនោះនឹងត្រូវប្រឈមមុខនឹងការដាក់ពិន័យ ហើយបានថាការប្រកាសអាសន្នផ្នែកសុខភាពនឹងចូលជាធរមានរហូតដល់ថ្ងៃទី៣០ ខែមេសា៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation