ជប៉ុនអំពាវនាវឲ្យពលរដ្ឋខ្លួនកុំធ្វើដំណើរទៅប្រទេសនិងតំបន់ចំនួន៧៣ក្នុងគ្រាដែលមានការព្រួយបារម្ភពីការឆ្លងមេរោគCOVID-19
| ព័ត៌មានអន្តរជាតិ
SHARE

រដ្ឋមន្ត្រីការបរទេសជប៉ុនលោក តូស៊ិមីតស៊ុ ម៉ូតេគិ (Toshimitsu Motegi) បាននិយាយថា ប្រទេសជប៉ុនបានអំពាវនាវឲ្យពលរដ្ឋកុំធ្វើដំណើរទៅប្រទេសនិងតំបន់ចំនួន៧៣នៅទូទាំងពិភពលោកខណៈដែលរដ្ឋាភិបាលកំពុងខិតខំទប់ស្កាត់ការកើនឡើងនៃករណីឆ្លងមេរោគកូរ៉ូណាវីរុសឬCOVID-19។

នៅថ្ងៃអង្គារនេះ ក្រសួងការបរទេសជប៉ុនបានចេញការព្រមានកម្រិតទី៣ប្រឆាំងការធ្វើដំណើរទៅប្រទេសនិងតំបន់ចំនួន៤៩ទៀតរួមទាំងសហរដ្ឋអាមេរិក, កាណាដា, ចិន, កូរ៉េខាងត្បូងនិងអង់គ្លេសដោយបន្ថែមពីលើប្រទេសជាង២០ភាគច្រើននៅអឺរ៉ុបដែលជប៉ុនបានចេញការព្រមានកាលពីប៉ុន្មានសប្តាហ៍កន្លងទៅ។

លោក ម៉ូតេគិ (Motegi) បាននិយាយក្នុងសន្និសីទសារព័ត៌មានថា ប្រសិនបើមិនមានហេតុផលចាំបាច់ទេ សុំពលរដ្ឋទាំងអស់កុំធ្វើដំណើរទៅក្រៅប្រទេស។

ក្រុមមន្ត្រីជប៉ុនបាននិយាយផងដែរថា ចំនួនករណីឆ្លងកូរ៉ូណាវីរុសក្នុងចំណោមអ្នកដែលធ្វើដំណើរមកដល់អាកាសយានដ្ឋានអន្តរជាតិនានានៅក្នុងប្រទេសជប៉ុនបានកើនឡើងកាលពីពេលថ្មីៗ ហើយករណីឆ្លងមកពីក្រៅប្រទេសនេះត្រូវបានគេចាត់ទុកថាជាប្រភពសំខាន់នៃការឆ្លលរាលដាលនៅក្នុងប្រទេសជប៉ុន។

គួរបញ្ជាក់ថា បច្ចុប្បន្នជប៉ុនមានអ្នកឆ្លងកូរ៉ូណាវីរុសប្រហែល២,៧០០នាក់ដោយរួមទាំងអ្នកដំណើរនៅលើនាវាកម្សាន្តចំនួន៧១២នាក់និងមានអ្នកបាត់បង់ជីវិត៦៧នាក់៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation