មនុស្ស២៤នាក់ ដែលបានចូលរួមក្នុងការជួបជុំបែបសាសនា នៅវិហារអ៊ីស្លាម ក្នុងរដ្ឋធានី ប្រទេសឥណ្ឌា បានឆ្លងមេរោគCOVID-19
| ព័ត៌មានអន្តរជាតិ
SHARE

រដ្ឋមន្រ្តីក្រសួងសុខាភិបាលឥណ្ឌា បាននិយាយកាលពីថ្ងៃអង្គារថា យ៉ាងហោចណាស់មនុស្ស ២៤ នាក់ ដែលបានចូលរួមក្នុងការប្រជុំសាសនា នៅវិហារអ៊ីស្លាមមួយ នៅរដ្ឋធានីញូវដែលី ប្រទេសឥណ្ឌា បានធ្វើតេស្តិ៍វិជ្ជមាន ដោយសារមេរោគកូរ៉ូណា១៩។

ប្រជាជនម៉ូស្លីមប្រមាណ ១.៥០០ នាក់ មកពីប្រទេសឥណ្ឌា និងប្រទេសដទៃទៀត បានចូលរួមការប្រជុំគ្នា នៅក្នុងផ្សព្វផ្សាយសាសនាអ៊ីស្លាម ចំពេលមានការបិទទូទៅទូទាំងប្រទេស ដែលក្នុងនោះ មានរោគសញ្ញាស្រដៀង ទៅនឹងជំងឺឆ្លងវីរុសនោះដែរ។

ក្រុមអាជ្ញាធរបាននិយាយថា ខ្លួនបានជម្លៀសប្រជាជនជាង ១.០០០ នាក់ ចេញពីតំបន់ដែលក្រុមជំនុំ បានប្រារព្ធធ្វើដែល ៧០០ នាក់ ជាមជ្ឈមណ្ឌល សម្រាប់កន្លែងដាក់ដាច់ដោយឡែក ហើយនៅសល់នៅមន្ទីរពេទ្យ តំបន់នោះក្រោយមកត្រូវបានប៉ូលីសហ៊ុំព័ទ្ធជុំវិញ។

កាលពីសប្តាហ៍មុន នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi បានបញ្ជាឱ្យប្រជាជន ១,៣ ពាន់លាននាក់ របស់ប្រទេសនេះ ស្នាក់នៅក្នុងផ្ទះ រហូតដល់ថ្ងៃទី ១៥ ខែមេសា។

ក្រសួងសុខាភិបាល បាននិយាយថា ប្រទេសឥណ្ឌា មានពលរដ្ឋករណីឆ្លងវីរុសនេះចំនួន ១.២៥១ ករណី ដែលក្នុងនោះមាន ៣២ នាក់ស្លាប់។ ចំនួននេះ មានចំនួនតិចបើប្រៀបធៀប នឹងសហរដ្ឋអាមេរិក អ៊ីតាលី និងចិន ប៉ុន្តែមន្រ្តីសុខាភិបាល និយាយថា ប្រទេសឥណ្ឌា ប្រឈមនឹងការកើនឡើងយ៉ាងខ្លាំង ដែលអាចគ្របដណ្ដប់ លើប្រព័ន្ធសុខភាពសាធារណៈដ៏ទន់ខ្សោយ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation