ថៃរកឃើញអ្នកឆ្លងមេរោគCOVID-19ថ្មីចំនួន១២០នាក់និងអ្នកស្លាប់២នាក់ទៀត
| ព័ត៌មានអន្តរជាតិ
SHARE

អាជ្ញាធរសុខាភិបាលថៃបាននិយាយថា ប្រទេសថៃបានរកឃើញអ្នកឆ្លងកូរ៉ូណាវីរុសឬជំងឺកូវីដ១៩ថ្មីចំនួន១២០នាក់និងអ្នកស្លាប់២នាក់ថែមទៀតនៅថ្ងៃពុធនេះ។

តួលេខថ្មីនោះបានធ្វើឲ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសថៃឡើងដល់១,៧៧១នាក់និងអ្នកបាត់បង់ជីវិតកើនដល់១២នាក់។

មន្ត្រីសុខាភិបាលថៃបានឲ្យដឹងថា អ្នកដែលបានបាត់បង់ជីវិត២នាក់នោះរួមមានបុរសជនជាតិថៃវ័យ៧៩ឆ្នាំរស់នៅក្នុងខេត្តភាគខាងត្បូងប្រទេសដែលបានទៅចូលរួមពិធីអាពាហ៍ពិពាហ៍នៅក្នុងប្រទេសម៉ាឡេស៊ីកាលពីដើមខែមីនានេះនិងបុរសអ្នកជំនួញវ័យ៥៨ឆ្នាំដែលបានត្រឡប់មកពីអង់គ្លេសកាលពីខែមុន។

គួរបញ្ជាក់ថា ថៃបានប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្នកាលពីសប្តាហ៍មុននិងអំពាវនាវឲ្យក្រុមហ៊ុនានាអនុវត្តគោលការណ៍ធ្វើការពីផ្ទះដើម្បីកាត់បន្ថយការឆ្លងរាលដាលនៃមេរោគកូរ៉ូណាវីរុស។ ហើយសាលារៀនទាំងអស់ក៏បានអនុវត្តកម្មវិធីសិក្សាតាមប្រព័ន្ធអ៊ីនធឺណេតផងដែរ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation