សម្តេចតេជោបានមានប្រសាសន៏ផ្តាំទៅក្រុមបំផុសបំផុលឧបាយកលថា ទឹកខ្មៅដែលជ្រលក់ពេលបោះឆ្នោតហើយ ២៤ម៉ោងនឹងស្លាប់នោះ គឺរាជរដ្ឋាភិបាលមិនអត់អោនអោយទេ
| ព័ត៌មានជាតិ
SHARE

ថ្លែងនៅក្នុងពិធីសម្ភោធស្ពានអាកាសមិត្តភាពកម្ពុជា-ចិនសែនសុខ ហៅស្ពានអាកាសផ្សារដីហ៊ុយ ដែលជាស្ពានអាកាសទី៥នៅក្នុងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៏ផ្តាំទៅក្រុមបំផុសបំផុលឧបាយកលថា ទឹកខ្មៅដែលជ្រលក់ពេលបោះឆ្នោតហើយ ២៤ម៉ោងនឹងស្លាប់នោះ គឺរាជរដ្ឋាភិបាលមិនអត់អោនអោយទេ ។

សម្តេចតេជោបានអោយដឹងថា ក្រុមអ្នកដែលប្រើឧបាយកលនោះគឺបានប្រជុំគ្នាដើម្បីបំផុសបំផុល ព្រមទាំងរៀបផែនការបង្ហោះបំផុសបំផុលតាមហ្វេសបុកទៀតផង ដែលផែនការនេះពួកគេរៀបចំដើម្បីអោយប្រជាជនខ្លាចមិនហ៊ានទៅបោះឆ្នោត។

សម្តេចតេជោបានបញ្ជាក់ថា អ្នកឯងបានដើរខ្សឹប និងបង្ហោះហ្វេសបុកប្រើឧបាយកលភូតប្រជាជន ដូច្នេះរាជរដ្ឋាភិបាលនឹងប្រើម៉ាស៊ីនចាប់ទីតាំងដែលអ្នកបង្ហោះចេញ ហើយចាប់ខ្លួនតែម្តង ព្រោះនេះជាការបង្ករបញ្ហាក្នុងសង្គម ។

ជាមួយគ្នានេះសម្តេចតេជោបានអោយដឹងថា កម្ពុជាយើងមានម៉ាស៊ីនចាប់ទីតាំងអ្នកដែលបង្ហោះហ្វេសបុកបង្ករបញ្ហាក្នុងសង្គម ត្រឹមតែរយះពេល៦នាតីគឺអាចចាប់ខ្លួនបាន។

សម្តេចតេជោបានលើកឡើងបន្តថាយើងរកសន្តិភាពមកគឺលំបាកណាស់ សម្តេចមិនអោយអ្នកណាមកបំផ្លាញសង្គម បំផ្លាញសន្តិភាពនោះទេ ដូច្នេះចំពោះបុគ្គលណាបំផុសបំផុលបង្ករបញ្ហាសង្គម គឺយើងមិនអត់អោនអោយនោះទេ។
សម្តេចតេជោក៏បានលើកឡើងថា សន្តិភាពយើងមានក្នុងដៃហើយ អភិវឌ្ឍន៏ហើយមិនត្រូវអោយបាត់បង់ទេ ជនណាក៏ដោយអោយតែបំរើដល់បរទេសហើយបំផ្លាញកម្ពុជា គឺជាជនក្បត់ជាតិ។



អត្ថបទ ៖ ហ៊ន សុភ័ក្រ
រូបភាព ៖ អេង សុគុណ និង លឹម មុនី

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation