រដ្ឋមន្រ្តីក្រសួងកសិកម្ម និងអភិបាលខេត្តកណ្តាល ចុះពិនិត្យវឌ្ឍនភាព នៃខ្សែសង្វាក់ផលិតកម្ម បន្លែសុវត្ថិភាព
| ព័ត៌មានជាតិ
SHARE

យោងតាមបណ្តាញសង្គមហ្វេសបុក ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បង្ហាញថា រដ្ឋមន្រ្តីក្រសួងកសិកម្ម និង ឯកឧត្តម គង់ សោភ័ណ្ឌផ្ទាល់ បានចុះពិនិត្យវឌ្ឍនភាព នៃខ្សែសង្វាក់ផលិតកម្ម បន្លែសុវត្ថិភាព។

នាព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមដំណើរជាមួយដោយឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល មន្រ្តីជំនាញ និងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចុះពិនិត្យសកម្មភាព និងវឌ្ឍនភាពនៃខ្សែសង្វាក់ផលិតកម្មបន្លែសុវត្ថិភាព (ការដាំ ប្រមូលផល និងការប្រមូលទិញតាមកិច្ចសន្យា) នៅស្រុកស្អាង។ 

គោលបំណង នៃការចុះពិនិត្យនេះ ដើម្បីទាញយកចំណុច ខ្លាំង ចំណុចខ្វះខាត និងបញ្ហាប្រឈមនានា ដែលអ្នកផលិត ក៏ដូចជាឈ្មួញ ឬក្រុមហ៊ុនប្រមូលទិញកំពុងជួបប្រទះ រួចដាក់ចេញនូវយន្តការដោះស្រាយជាប្រព័ន្ធមួយច្បាស់លាស់ ទាន់ពេល និងមានប្រសិទ្ធភាព ប្រយោជន៍បង្កើតសុខដុមនីយកម្មរវាងអ្នកផលិត និងអ្នកទិញ ធានាបាននូវផលិតភាពផលិតកម្មបន្លែ គុណភាព សុវត្ថិភាព និរន្តរភាពនៃការផ្គត់ផ្គង់ ស្ថិរភាពតម្លៃ ហើយពិតណាស់គឺធានាបាននូវសុខភាពសាធារណ:៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation