អង្គការសុខភាពពិភពលោកព្យាករថាករណីឆ្លងវីរុសកូវីដ១៩នៅម៉ាឡេស៊ីនឹងឡេីងដល់ចំណុចកំពូលនៅពាក់កណ្ដាលខែមេសា
| ព័ត៌មានអន្តរជាតិ
SHARE

អង្គការសុខភាពពិភពលោក (WHO) បានប្រកាសនៅថ្ងៃព្រហស្បតិ៍ថាករណីឆ្លងវីរុសកូវីដ១៩នៅក្នុងប្រទេសម៉ាឡេស៊ីត្រូវបានគេរំពឹងថានឹងឡើងដល់ចំណុចកំពូលនៅពាក់កណ្តាលខែមេសា​ ប៉ុន្តែបានបន្ថែមថាការព្យាករនេះអាចនឹងប្រែប្រួល។ 

ម៉ាឡេស៊ីជាប្រទេសមានករណីឆ្លងវីរុសកូវីដ១៩ច្រេីនជាងគេនៅអាស៊ានដោយមានឆ្លងរហូតដល់ទៅ៣,១១៦នាក់ និងមានអ្នកបាត់បង់ជីវិត៥០នាក់។ 

យោងតាមអង្គការសុខភាពពិភពលោក​ ទិន្នន័យស្តីពីការឆ្លងថ្មីនិងវិធានការណ៍ឃ្លាំមើលបន្ថែមទៀតមិនបានបង្ហាញពីការឆ្លងរាលដាលក្នុងសហគមន៍ជាទ្រង់ទ្រាយធំនៅក្នុងប្រទេសទេ។ 

ក្រសួងសុខាភិបាលម៉ាឡេស៊ីបានប្រកាសថាអត្រានៃការឆ្លងថ្មីហាក់ដូចជាកំពុងចាប់ផ្ដេីមថយចុះក្នុងគ្រាដែលមានការរឹតបន្តឹងការធ្វេីដំណេីរក្នុងប្រទេសដេីម្បីទប់ទល់នឹងការឆ្លងរីករាលដាលនៃវីរុសនេះ។ 

ទន្ទឹមគ្នានោះដែរ​ ម៉ាឡេស៊ីក៏បានបង្កើនសមត្ថភាពធ្វើតេស្តិ៍រកវីរុសកូវីដ១៩នៅក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះដោយឥឡូវនេះអាចធ្វើតេស្ត៍មនុស្សជាង៧,០០០នាក់ក្នុងមួយថ្ងៃបន្ទាប់ពីអាចធ្វេីតេស្តិ៍បានតែ៣,៥០០នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃកាលពីសប្តាហ៍មុន៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation