ករណីឆ្លងថ្មីនៃមេរោគកូវីដ១៩នៅកូរ៉េខាងត្បូងធ្លាក់ចុះទាបបំផុតក្នុងរយៈពេលជាង៦សប្តាហ៍
| ព័ត៌មានអន្តរជាតិ
SHARE

ប្រទេសកូរ៉េខាងត្បូងនឹងបន្តយុទ្ធនាការរក្សាចម្ងាយពីគ្នារយៈពេល២សប្តាហ៍បន្ថែមទៀតរហូតដល់ថ្ងៃទី១៩ ខែមេសា ខណៈដែលករណីឆ្លងថ្មីនៃមេរោគកូវីដ១៩នៅក្នុងប្រទេសនេះបានធ្លាក់ចុះទាបបំផុតក្នុងរយៈពេលជាង៦សប្តាហ៍ចុងក្រោយនេះ។

យោងតាមមជ្ឈមណ្ឌលបង្ការនិងគ្រប់គ្រងជំងឺឆ្លងរបស់កូរ៉េខាងត្បូង, នៅថ្ងៃចន្ទនេះកូរ៉េខាងត្បូងបានរាយការណ៍ពីករណីឆ្លងថ្មីចំនួន៤៧នាក់ដែលនេះគឺជាការធ្លាក់ចុះដល់ក្រោម៥០នាក់ជាលើកដំបូងចាប់តាំងពីថ្ងៃទី១៨ ខែកុម្ភៈមក។

ប៉ុន្តែក្រុមមន្ត្រីកូរ៉េខាងត្បូងបានទទូចឲ្យពលរដ្ឋមានការប្រុងប្រយ័ត្នកាន់តែខ្លាំងដោយបាននិយាយថាការរីករាលដាលទ្រង់ទ្រាយធំនៃមេរោគនោះអាចនឹងកើតឡើងវិញបានគ្រប់ពេល។

កាលពីថ្ងៃសៅរ៍ នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងលោក ជុង សៃឃ្យូង (Chung Sye-kyun) បានប្រកាសផងដែរថា ទីតាំងសាសនា, កន្លែងហាត់ប្រាណ និងកន្លែងកំសាន្តទាំងអស់ដូចជារង្គសាលនិងខារ៉ាអូខេនឹងត្រូវបិទទ្វាររយៈពេល២សប្តាហ៍បន្តទៀត។

គិតត្រឹមថ្ងៃចន្ទនេះ កូរ៉េខាងត្បូងមានអ្នកឆ្លងមេរោគកូវីដ១៩សុរបចំនួន១០,២៨៤នាក់និងអ្នកបាត់បង់ជីវិតចំនួន១៨៦នាក់៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation