ក្រសួងអប់រំយុវជន និងកីឡាធ្វើសន្និសីទសារព័ត៌មានស្តីពីដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ២០-២១ សីហា ២០១៨
| ព័ត៌មានជាតិ
SHARE

ក្រសួងអប់រំយុវជន និងកីឡានៅរសៀលថ្ងៃទី០២ ខែកក្តដាឆ្នាំ២០១៨នេះ បានធ្វើសន្និសីទសារព័ត៌មានស្តីពីដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ២០ ២១ សីហា ២០១៨ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហង់ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជននឹងកីឡា។

ឯកឧត្តមបណ្ឌិត ហង់ជួនណារ៉ុន បានមានប្រសាសន៍ថា ក្នុងសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ២០ ២១ សីហា ២០១៨ដែលមានថ្នាក់វិទ្យាសាស្រ្ត និងវិទ្យាសាស្រ្តសង្គម រួមមានបេក្ខជនប្រឡងសរុបចំនួន១១៧ ០៦១ នាក់ និងមានមណ្ឌលប្រឡងចំនួន១៩៥មណ្ឌល ចែកចេញជា៤៧១៦បន្ទប់នៅរាជធានី ខេត្តទាំង២៥ នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមបន្តរថា ការប្រឡងនេះនឹងត្រូវប្រកាសលទ្ធផលនៅតាមមណ្ឌលប្រឡងនីមួយៗនៅរសៀលថ្ងៃទី១១ខែកញ្ញាឆ្នាំ២០១៨ សម្រាប់មណ្ឌលក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល និងថ្ងៃទី១២ សម្រាប់មណ្ឌលប្រឡងនៅខេត្តផ្សេងៗទៀត។ឯកឧត្តមរដ្ឋមន្រ្តីសង្កត់ធ្ងន់ថា ដើម្បីអោយដំណើរការប្រឡង ប្រឡងប្រព្រឹត្តទៅប្រកបដោយគោលការណ៌ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ក្រសួងអប់រំសូមអំពាវនាវដល់បេក្ខជនទាំងអស់ត្រូវគោរពតាមបទបញ្ញត្តិនៃការប្រឡងអោយបានដាច់ខាត។


អត្ថបទ ៖ អ៊ាង គង្គា រូបភាព ៖ សេង ថាវរ:

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation