នាយករដ្ឋមន្ត្រីអង់គ្លេស ត្រូវបានបញ្ជូនចូលបន្ទប់សង្គ្រោះបន្ទាន់ នៅពេលដែលរោគសញ្ញាកាន់តែធ្ងន់ធ្ងរ
| ព័ត៌មានអន្តរជាតិ
SHARE

នាយករដ្ឋមន្រ្តី Boris Johnson ត្រូវបានផ្លាស់ប្តូរទៅរក សេវាកម្មការព្យាបាលយ៉ាងយកចិត្តទុកដាក់បំផុតមួយ និងតាមបែបទំនើប នៅក្នុងមន្ទីរពេទ្យរដ្ឋ បន្ទាប់ពីរោគសញ្ញា នៃជំងឺឆ្លងកូវីដ១៩របស់លោក កាន់តែសភាអាក្រក់ទៅៗ។

អ្នកនាំពាក្យ និយាយថា នាយករដ្ឋមន្រ្តី Boris Johnson ត្រូវបានផ្លាស់ប្តូរតាមការណែនាំ របស់ក្រុមគ្រូពេទ្យរបស់លោកផ្ទាល់ ហើយកំពុងទទួលបានការយកចិត្តទុកដាក់ខ្ពស់។

នាយករដ្ឋមន្រ្តី Boris Johnson បានស្នើឱ្យរដ្ឋមន្រ្តីក្រសួងការបរទេស ដូមី ធ្វើជាតំណាងរបស់លោក ដើម្បីធ្វើការងារជំនួសលោកក្នុងករណីចាំបាច់។

ស្ថិតក្នុងអាយុ ៥៥ ឆ្នាំ នាយករដ្ឋមន្រ្តី Boris Johnson ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យក្នុងទីក្រុងឡុងដ៍ កាលពីល្ងាចថ្ងៃអាទិត្យ ហើយបានធ្វើតេស្ត៍ថ្មីមួយទៀត បន្ទាប់ពីទទួលរងនូវរោគសញ្ញា នៃជំងឺរលាកផ្លូវដង្ហើម ឬកូវីដ១៩ ខណៈដែលលោកនៅតែមានសីតុណ្ហភាពខ្ពស់ អស់រយៈពេលជាង ១០ ថ្ងៃមកហើយ។

នាយករដ្ឋមន្រ្តីរូបនេះ ត្រូវបានក្រុមគ្រូពេទ្យនៅទីនោះ ផ្តល់អុកស៊ីសែន កាលពីល្ងាចថ្ងៃច័ន្ទ។

សូមជំរាបថា នៅព្រឹកថ្ងៃទី៧មេសានេះ ក្នុងសន្និសិទកាសែតពិសេសមួយ ស្តីពីកូវីដ១៩ សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជា បានផ្ញើរជូនពរ ទៅកាន់លោកនាយករដ្ឋមន្រ្តី Boris Johnson ឲ្យឆាប់ជារហ័ស បន្ទាប់ពីឆ្លងកូវីដ១៩។ ជាមួយគ្នានោះ សម្តេចតេជោហ៊ុនសែន បានបញ្ជាក់ប្រាប់សាធារណៈជនថា សម្តេចគ្មានវិរុសកូវីដ១៩ទេ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation