ឯកឧត្តម ហ៊ុន ម៉ានី នាំយកអង្ករនិងមីបរិច្ចាកជូនរដ្ឋបាលរាជធានីដើម្បីចែកជូនដល់ប្រជាពលរដ្ឋ
| ព័ត៌មានជាតិ
SHARE

  ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រខេត្តកំពង់ស្ពឺបាននាំយកអង្ករចំនួន ១០ តោន និងមីចំនួន ២០០កេស បរិច្ចាកក្រោមគម្រោងសប្បុរសរបស់មូលនិធិម៉ានី ប្រគល់ជូនឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។ពិធីប្រគល់ធ្វើឡើងនៅព្រឹកទី៨ ខែមេសានេះ នៅរដ្ឋបាលរាជធានីភ្នំពេញ។

  ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រខេត្តកំពង់ស្ពឺ ក្នុងពិធីប្រគល់សម្ភារៈខាងលើបានប្រាប់អោយដឹងថា៖ នេះជាការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការឧបត្ថម្ភតាមអ្វីដែលអាច ធ្វើទៅបាន ជាបន្តបន្ទាប់ទៅលើបេសកកម្មរួម ក្នុងការថែរក្សាសុខភាពជាសាធារណៈផង និងជួយដល់ប្រជាពលរដ្ឋផងក្នុងការបង្កានិងទប់ស្កាត់ការរីករាលដាលនៃវីរុសឆ្លងកូវិដ ១៩ ។ ក្នុងឪកាសនោះផងដែរឯកឧត្តម ហ៊ុន ម៉ានីក៏បានថ្លែងអំណរគុណដល់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញដែលបានផ្តល់ឪកាសអោយក្រុមការងារបានចូលរួមចំណែក។

  សូមជម្រាបជូនដែរថា ទន្ទឹមនឹងការនាំយកគ្រឿងឧបភោគបរិភោគ ប្រគល់ជូនដល់រដ្ឋបាលរាជធានីភ្នំពេញ មូលនិធិម៉ានី បានសម្របសម្រួលអ្នកស្ម័គ្រចិត្តមកពីបណ្តាក្រុមយុវជនចំនួន១៦ ក្រុមផ្សេងៗគ្នា និងបានរួមសហការគ្នារៀបចំជាកញ្ចប់បរិច្ចាកដែលក្នុងមួយកញ្ចប់មាន៖ អង្ករ (៥គីឡូ)  ទឹកស៊ីអ៊ីវ  (១ដប) សាប៊ូលាងដៃ (១ ដុំ) និងភេសជ្ជៈ (២កំប៉ុង) ទៅប្រគល់ជូនដល់សង្កាត់ទាំង១០៥ ទូទាំងរាជធានីភ្នំពេញ ដើម្បីយកទៅបន្តចែកជូនដល់ប្រជាពលរដ្ឋ  ដោយក្នុងមួយសង្កាត់នឹងទទួលបានចំនួន ១០០ កញ្ចប់ផងដែរ។

  គួបញ្ជាក់ថាមួយរយៈកន្លងមកនេះ សកម្មភាពសប្បុរសធម៌ជាច្រើនមិនថា ការចូលរួមបរិច្ចាកជាថរិកា ជាសម្ភារៈ និងគ្រឿងឧបភោគបរិភោគផ្សេងៗ របស់សប្បុរជននានា ជាលក្ខណៈបុគ្គល និងស្ថាប័ន បានសបញ្ជាក់យ៉ាងច្បាស់នូវទឹកចិត្តនៃការចេះជួយគ្នាក្នុងគ្រាលំបាក និងស្មារតីរួមគ្នា ទាំងអស់គ្នាដើម្បីឆ្លងផុតនូវឧបសគ្គដែលកំពុងជួបប្រទេះជាមួយគ្នា។ លើសពីនេះទៀតនេះ រាល់ការចូលរួមគាំទ្រយ៉ាងសកម្ម ក្នុង យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាល បានបង្ហាញពីការគិតគូរ និងការត្រៀមខ្លួនយ៉ាងខ្ជាប់ខ្ជួនក្នុងការបង្ការការពារ សុខមាលភាព និងសុខសុវត្ថិភាពប្រជាជាតិខ្មែរជារួម។

  ឯកឧត្តម ឃួងស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសនោះដែរ បានថ្លែងការ អរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះឯកឧត្តម ហ៊ុន ម៉ានី ដែលលោកនាពេលកន្លងមក ដូចជានៅពេលបច្ចុប្បន្ននេះ លោកតែងតែ ជួយឧបត្ថម្ភមកឲ្យរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីអោយរដ្ឋបាលរាជធានីភ្នំពេញមានលទ្ធភាពក្នុងការបន្តចែកជូនទៅដល់ប្រជាពលរដ្ឋដែលជួបបញ្ហាក្នុងជីវភាពគ្រួសារ៕អត្ថបទ ៖ម៉ៅ នរិទ្ធិយ៉ា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation