រដ្ឋ​សភា​ អនុម័តជាឯកច្ឆ័ន សេចក្តីព្រាងច្បាប់ ស្ដីពី​ការគ្រប់គ្រង​ប្រទេស​ជាតិ​ ស្ថិត​ក្នុង​ភាព​អាសន្ន​ 
| ព័ត៌មានជាតិ
SHARE

សេចក្តីព្រាងច្បាប់ ស្ដីពី​ការគ្រប់គ្រង​ប្រទេស​ជាតិ​ ស្ថិត​ក្នុង​ភាព​អាសន្ន​ ត្រួវបានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដឹកនាំសម័យប្រជុំរដ្ឋសភាពេញអង្គរដ្ឋសភាលើកទី៤នីតិ កាលទី៦ នៅថ្ងៃទី១០ខែមេសាឆ្នាំ ២០២០នេះ ពិភាក្សានិងអនុម័តមានកូរ៉ុមសមាជិកសមាជិកា រដ្ឋសភាចូលរួមប្រជុំចំនួន១១៥ រូប។

សេចក្តី ព្រាងច្បាប់នេះ ត្រូវបានប្រមុខរាជរដ្ឋាភិបាលស្នើ សុំឲ្យស្ថាប័ននីតិប្បញ្ញត្តិ (រដ្ឋសភា)អនុម័ត ដោយចាត់ទុកជាការប្រញាប់។

យោងតាមសេចក្តីថ្លែងហេតុ របស់ប្រមុខរាជរដ្ឋាភិបាល បានបញ្ជាក់ថា សេចក្តីព្រាងច្បាប់ ស្ដីពី​ការគ្រប់គ្រង​ប្រទេស​ជាតិ​ ស្ថិត​ក្នុង​ភាព​អាសន្ន​ ត្រូវបានរៀបចំឡើងអនុលោមតាមមាត្រា២២ថ្មី នៃរដ្ឋធម្មនុញ្ញ ដែលចែងថា នៅពេលប្រជា ជាតិ ប្រឈមមុខនិងគ្រោះថ្នាក់ ព្រះមហាក្សត្រទ្រង់ប្រកាសប្រទានដំណឹងជាសាធា រណៈដាក់ប្រទេសស្ថិតនៅក្នុងភាពអាសន្ន ក្រោយពីបានមតិឯកភាពពី នាយករដ្ឋ មន្ត្រី ប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធ សភា។

រដ្ឋសភាជាតិនាសម័យប្រជុំពេញអង្គ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០នេះ បានពិភាក្សានិងអនុម័តគាំទ្រលើសេចក្តីព្រាងច្បាប់"ស្តីពីការគ្រប់គ្រងប្រទេស ជាតិស្ថិតក្នុងភាពអាសន្ន" មានសម្លេងគាំទ្រ១១៥/១១៥សម្លេង ។

 ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានគណៈកម្មការទី២រដ្ឋសភា មានប្រសាសន៏បញ្ជាក់ថា-  សេចក្តីព្រាងច្បាប់នេះគឺជាមូលដ្ឋានគតិយុត្ត ដើម្បីឆ្លើយតប ទៅនឹងស្ថានភាពរបស់ប្រទេសក្នុងភាពអាសន្ន សំដៅការពារ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការពារអាយុជីវិត និងសុខភាពរបស់ប្រជា ពលរដ្ឋ ព្រមទាំងការពារទ្រព្យសម្បត្តិ និងបរិស្ថាន។ជាពិសេសក្នុងស្ថានភាពរីករាល ដាលជំងឺ កូវីដ១៩ ដែលជាវិបត្តិសកល កាន់តែច្រើនឡើងក្នុងពិភពលោកក្នុងពេលបច្ចុប្បន្ននេះ។

សេចក្តីព្រាងច្បាប់នេះនឹងបញ្ជូនទៅឲ្យស្ថាប័នព្រឹទ្ធសភាពិភាក្សានិងអនុម័ត នៅដើមសប្តាហ៏ក្រោយនេះ ។បន្ទាប់មក សេចក្តីព្រាងច្បាប់នេះនិងដាក់ឲ្យក្រុម ប្រឹក្សាធម្មនុញ្ញ ពិនិត្យពីធម្មនុញ្ញភាព រួចមកដាក់ជូនសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីចុះហត្ថលេខា លើច្បាប់នេះ ដើម្បីរាជរដ្ឋាភិបាល ចេញអនុក្រឹត្យដាក់ឲ្យអនុវត្តច្បាប់នេះ បន្ទាប់ពី ចូលជាធរមាន៕អត្ថបទ៖ វងសុភ័ក្ត្រ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation