π°πα ααα½αα’αααααΆααααααΎαααΈααααΊααΌααΈα-α‘α© αα ααααα»ααΆααΎαααα α‘α α₯ ααΆαα

ក្រសួងសុខាភិបាលឲ្យដឹងថា រហូតម៉ោង ៧:០០នាទីព្រឹក ថថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ កម្ពុជាពុំរកឃេីញអ្នកជំងឺ COVID-19 ករណីថ្មីទេ ជាសរុបប្រទេសយេីងមានចំនួន ១២២ករណី ដដែល និង មាន២ករណីជាសះស្បេីយ សរុប ១០៥នាក់ (ស្លាប់គ្មាន )។
ទោះជាយ៉ាងនេះក្ដី នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបានក្រើនរំលឹកថា ពិតមែនតែពុំរកឃេីញករណីថ្មីក៏ដោយ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ហើយសម្រាប់ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥។
គួរបញ្ជាក់ផងដែរថា គិតមកត្រឹមម៉ោង ៧:៣០ព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ នេះចំនួនអ្នកឆ្លងក្នុងពិភពលោកសរុបមានប្រមាណជាង២លាន ៣សែននាក់ហើយ ខណៈអ្នកស្លាប់កើនឡើងដល់ ១៦០,៧៤៧នាក់ និងជាសះស្បើយសរុប ៥៩៦,៤៨២នាក់។
ដោយឡែកសម្រាប់តំបន់អាស៊ាន យោងលើតួរលេខអ្នកជាសះស្បើយចេះតែបន្តកើនឡើងនៅកម្ពុជានេះ គិតត្រឹមព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ នេះ កម្ពុជាបានក្លាយជាប្រទេសមានអត្រាអ្នកជាសះស្បើយពីជំងឺបង្កដោយវីរុសកូវីដ ១៩ ខ្ពស់ជាងគេនៅក្នុងតំបន់អាស៊ាន៕
