ព័ត៌មានអន្តរជាតិ

មនុស្សជាច្រើនតម្រង់ជួររង់ចាំធ្វើតេស្តិ៍រកវីរុសកូវីដ១៩នៅក្នុងរដ្ឋធានីនៃប្រទេសបង់ក្លាដែសខណៈដែលករណីឆ្លងកើនឡើង

image

នៅថ្ងៃចន្ទនេះមនុស្សជាច្រើនបាននាំគ្នាតម្រង់ជួរនៅខាងក្រៅមន្ទីរពេទ្យមួយក្នុងរដ្ឋធានីដាកានៃប្រទេសបង់ក្លាដែសដើម្បីរង់ចាំធ្វើតេស្តិ៍រកជំងឺកូវីដ១៩ ខណៈដែលពួកគេព្រួយបារម្ភថាបានឆ្លងជំងឺនេះ។

ពលរដ្ឋមួយចំនួនត្រូវបានគេឃើញអង្គុយរង់ចាំនៅលើផ្លូវក្បែរសាកលវិទ្យាល័យវេជ្ជសាស្ត្រមួយកន្លែង ខណៈដែលអ្នកផ្សេងទៀតបានស្លៀកសម្លៀកបំពាក់ការពារ។

ចំនួនអ្នកឆ្លងជំងឺកូវីដ១៩នៅក្នុងប្រទេសបង់ក្លាដែសបានកើនឡើងជាលំដាប់ដែលប្រហែលជាមកពីការធ្វើតេស្តិ៍មានការកើនឡើង។ ហើយបើយោងតាមតួលេខផ្លូវការដែលត្រូវបានចេញផ្សាយកាលពីថ្ងៃអាទិត្យ ប្រទេសនេះមានអ្នកឆ្លងកូវីដ១៩សរុបចំនួន៩,៤៥៥នាក់និងអ្នកបាត់បង់ជីវិតចំនួន១៧៧នាក់។

គួរបញ្ជាក់ថា រដ្ឋាភិបាលបង់ក្លាដែសបានបិទប្រទេសជាង១ខែមកហើយដោយសារការរាតត្បាតនៃជំងឺកូវីដ១៩ហើយអាជីវកម្មជាច្រើនក៏ត្រូវបានបិទផងដែរ ប៉ុន្តែរោងចក្រកាត់ដេរមួយចំនួនត្រូវបានអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ។ កាលពីពេលថ្មីៗនេះរដ្ឋាភិបាលបានប្រកាសបន្តបិទប្រទេសរហូតដល់ពាក់កណ្តាលខែឧសភា៕

ព័ត៌មានទាក់ទង...