ជំងឺពុកឆ្អឹង ភាគច្រើនកើតលើមនុស្សអាយុ​ចាប់ពី៥០ឆ្នាំឡើងទៅ និងក្រុមស្ត្រីក្រោយអស់រដូវ     
| ព័ត៌មានជាតិ
SHARE

  ភ្នំពេញ ៖ ជំងឺពុកឆ្អឹង ជាជំងឺរ៉ាំរ៉ៃបណ្តាលមកពី ការថយចុះនូវកំហាប់ឆ្អឹង ដែលធ្វើអោយអ្នកជំងឺ ងាយរងនូវការបាក់ឆ្អឹងជាងមនុស្សទូទៅ។ យោងតាមទំព័រហ្វេសប៊ុក របស់មន្ទីរពេទ្យកាល់ម៉ែត បានបញ្ជាក់ថា ជំងឺនេះច្រើនកើតលើមនុស្សអាយុច្រើន ចាប់ពី៥០ឆ្នាំឡើងទៅ និងក្រុមស្ត្រីក្រោយអស់រដូវ។ 

  ករណីខ្លះក៏កើតមានលើមនុស្សវ័យក្មេង ដោយសារកត្តាតំណរពូជ និងកត្តាផ្សេងៗ ដែលធ្វើអោយកំហាប់ឆ្អឹងថយចុះ ដូចជា៖ កង្វះអ័រម៉ូន អ៊ឺស្ត្រូហ្សែន, កត្តាហ្សេនេទិច, ស្គម, មិនសូវហាត់កីឡា, បរិភោគអាហារ ដែលមានសារជាតិកាល់ស្យូមតិច, ការជក់បារី និងពិសារស្រា។ អ្នកដែលកើតជំងឺនេះ វាបង្កអោយមានការឈឺចាប់, ងាយនឹងបាក់ឆ្អឹង និងបង្កពិការភាពយូរអង្វែង។ 

  ចំពោះរោគសញ្ញាសំខាន់ៗ មានដូចជា ៖ បាក់ឆ្អឹង ក្រោយពីរងគ្រោះថ្នាក់ស្រាល, ឈឺឆ្អឹងកងចង្កេះ (ឈឺបន្តិចម្ដងៗ ច្រើនខែ), បាក់ក្បាលឆ្អឹងភ្លៅ ក្រោយរអិលដួលតិចតួច រឺបាក់កដៃក្រោយច្រត់ រឺទប់ខ្លួន។

  ជំងឺពុកឆ្អឹងនេះ អាចការពារ និងព្យាបាលបាន ដោយទទួលការណែនាំ និងពិសារថ្នាំ ដោយការព្យាបាល ធ្វើទៅតាមមូលហេតុរបស់វា។

  ​ការណែនាំពីវេជ្ជបណ្ឌិតជំនាញ សំរាប់អ្នកជំងឺឆ្អឹងពុក ៖ គួរបរិភោគអាហារ ដែលសំបូរជាតិកាល់ស្យូម វីតាមីន D3 (កូនត្រីតូចៗ ទឹកដោះគោស្រស់ អាហារបំប៉ន....), ទទួលនូវកំដៅថ្ងៃបានគ្រប់គ្រាន់, ឈប់ពិសារស្រា និងបារី, ព្យាបាលជំងឺរួមផ្សំ ដែលបណ្តាលអោយ កំហាប់ឆ្អឹងថយ, ជៀសវាងការដួល បុក ប៉ះទង្គិច និងជៀសវាងការប្រើថ្នាំផ្តេសផ្តាស (ស្តេរ៉ូអ៊ីត)៕អត្ថបទ ៖ សន ពិសិដ្ឋ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation