អភិបាលខណ្ឌចំការមនជំរុញអោយប្រជាពលរដ្ឋកុំមានការធ្វេសប្រហែសនិងបន្តស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល
| ព័ត៌មានជាតិ
SHARE

  អភិបាលខណ្ឌចំការមនជំរុញអោយប្រជាពលរដ្ឋគិតគូរ យកចិត្តទុកដាក់ថែរក្សា សុខ ភាពកុំមានការធ្វេសប្រហែសអោយសោះ បើទោះបីជាមួយរយៈចុងក្រោយនេះក្រសួងរកមិនឃើញករណីអ្នកឆ្លងថ្មីក៏ដោយ ត្រូវបន្តស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាល ក្នុងការ បង្កានិងទប់ស្កាត់ការរីករាលដាលជាសកលនៃវីរុសប្រភេទថ្មី Covid-19។

  ការជំរុញនេះធ្វើឡើងខណៈលោក ថេង សុថុលអភិបាលខណ្ឌចំការមនអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល ផ្សព្វផ្សាយ បិទខិតបណ្ណពីការបង្ការជម្ងឺឆ្លងកូវិដ១៩ជូនប្រជាពលរដ្ឋមានទីលំនៅតាមបណ្តោយប្រឡាយលូបឹងត្របែក ស្ថិតក្នុងភូមិ ៥  សង្កាត់ផ្សារដើមថ្កូវ  ខណ្ឌចំការមន ព្រឹកថ្ងៃទី១៦ ឧសភានេះ។ 

  លោក ថេង សុថុលអភិបាលខណ្ឌចំការមន ក្នុងពិធីសំណេះសំណាល ក៏បានណែនាំដល់ប្រជាពលរដ្ឋ ត្រូវតែបន្តយកចិត្តទុកដាក់ ថែរក្សាសុខភាព កុំមើលស្រាលចំពោះស្ថានភាពនៃជម្ងឺឆ្លងជាដាច់ខាតបើទោះបីជារយៈកាលចុងក្រោយនេះក្រសួងសុខាភិបាលមិនមានរកឃើញអ្នកជម្ងឺឆ្លងថ្មីក៏ដោយ ហើយត្រូវស្តាប់ការចាក់ផ្សព្វផ្សាយតាម មេក្រូ នៅក្នុងភូមិសង្កាត់នាសព្វថ្ងៃនេះ ត្រូវថែរក្សាអនាម័យ និងបរិស្ថានកន្លែងស្នាក់នៅ ត្រូវប្រកាន់ភ្ជាប់ការរស់នៅស្អាត ហូបស្អាត ជាពិសេសអនាម័យចំពោះកុមារតូចៗផងដែរ។

  លោកអភិបាលខណ្ឌចំការមន ក៏បានបន្ថែមអោយដឹងទៀតថា ដើម្បីចូលរួមបង្ការ ទប់ស្កាត់ នូវវីរុស(COVID-19) នេះសូមអោយប្រជាពលរដ្ឋជឿជាក់ ដោយទុកចិត្តមកលើ ការដឹកនាំនិងធ្វើទៅតាមការណែនាំរបស់ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន និង សេចក្តីណែនាំ របស់ក្រសួងសុខាភិបាលពីវិធានការក្នុងការការពារនៃការឆ្លង មេរោគកូវីដ ១៩នេះ ។

  សូមជម្រាបផងដែរថាក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី១៦ ឧសភានេះបានចេញ សេចក្តីប្រកាសថា អ្នកជម្ងឺកូវិដ១៩ ម្នាក់ចុងក្រោយគេ ពោលគឺអ្នកជម្ងឺទី១២២ បានជាសះស្បើយ ដែលធ្វើអោយប្រទេសកម្ពុជា ក្លាយជាប្រទេសគ្មានអ្នកជំងឺកូវិដ១៩ ទៀតទេ។

  គួរបញ្ជាក់ថាក្នុងឪកាសចុះសំណេះសំណាលអភិបាលខណ្ឌចំការមនលោក ថេង សុថុល ក៏បាននាំយកអំណោយបន្តិចបន្តួចសំរាប់ ជូនប្រជាពលរដ្ឋប្រមាណ៦០គ្រួសារដែលក្នុងមួយគ្រួសារទទួលបានអង្ករ ៥គីឡូក្រាម ឃីតមួយកញ្ចប់តូចផងដែរ៕អត្ថបទ ៖ម៉ៅ នរិទ្ធិយ៉ា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation