ព័ត៌មានជាតិ

អគ្គស្នងការរងនគរបាលជាតិ ជំរុញអោយនគរបាលគ្រប់រាជធានី-ខេត្តយកចិត្តទុកដាក់  ពិនិត្យរៀបចំធ្វើរបាយការណ៍  មុខសញ្ញាដែលត្រូវបានដោះលែងពីពន្ធនាគា ការងារគ្រប់គ្រងដីកា ការងារគ្រប់គ្រងក្មេងទំនើងក្នុងមូលដ្ឋាន

image

  អគ្គស្នងការរង នគរបាលជាតិ ជំរុញអោយនគរបាលគ្រប់រាជធានី-ខេត្តយកចិត្តទុកដាក់  ពិនិត្យរៀបចំធ្វើរបាយការណ៍  មុខសញ្ញាដែលត្រូវបានដោះលែងពីពន្ធនាគា ការងារគ្រប់គ្រងដីកា ការងារគ្រប់គ្រងក្មេងទំនើង ក្នុងមូលដ្ឋានសំរាប់ត្រៀមធ្វើ ផែនកា-សកម្មភាពប្រចាំឆ្នាំ២០២០តាមខេត្តសាមីរៀងៗខ្លួនដើម្បីបញ្ជូនមកអោយអគ្គស្នងការនគរបាលជាតិ។

  ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា អគ្គស្នងការរងនគរបាលជាតិ មានប្រសាសន៍ក្នុងកិច្ចប្រជុំស្តីពីការត្រួតពិនិត្យការងារជំនាញព្រហ្មទណ្ឌនិងការងារជំនាញគ្រឿងញៀន  តាមអនុសាសន៍របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន  អគ្គស្នងការនគរបាលជាតិ ព្រឹកថ្ងៃទី២៥  ឧសភានេះ។ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា អគ្គស្នងការរងនគរបាលជាតិ បានអោយដឹងបន្ថែមថា មន្ត្រីនគរបាលនៅតាមខេត្ត រាជធានីត្រូវម្ចាស់ការខ្លួនឯងត្រួតពិនិត្យឡើងវិញនូវឯកសារដែលសេសសល់ ពាក់ព័ន្ធនិង សំនុំរឿង បទល្មើសឧក្រិដ ដីកាដោះលែង មុខសញ្ញាផ្សេងៗ ដើម្បីធ្វើការបន្តទៀត។ ឯកឧត្តមអគ្គស្នងការរងារនគរបាលជាតិ បានបន្តអោយដឹងថា ពាក់ព័ន្ធនិងបទល្មើសផ្សេងៗបទល្មើសគ្រឿងញៀន ចាប់ជំរិត ប្លន់ ចាប់រំលោភនៅតាមរាជធានី¬ ខេត្តដែលមានបន្សល់ទុកនៅសំនុំឯកសាចាស់រីឯមុខសញ្ញាមួយចំនួនត្រូវបានឃាត់ ខ្លួនបញ្ជូនទៅតុលាការ ដូច្នេះសូមអោយធ្វើការពិនិត្យសំនុំរឿងជារួមមាននៅតាមខេត្តនិមួយៗ ធ្វើការឡើងវិញដើម្បីរៀបចំជាផែនការនិងសកម្មភាពឆ្នាំ២០២០តាមរាជធានី ខេត្ត។

  របាយការណ៍សង្ខេបសភាពការណ៍និងលទ្ធផលកិច្ចប្រតិបត្តការណរប្រចាំត្រីមាសទី១ឆ្នាំ២០២០ដែលចែកជូនក្នុងអង្គប្រជុំបានអោយដឹងថាបទល្មើសព្រហ្មទណ្ឌរួមកើតឡើងចំនួន ៧៨៨លើ៧២៦ករណីកើនឡើង៦២លើកស្មើនិង៨.៥៣%  ក្នុងនោះបទល្មើសឧក្រឹដ្ឋមាន១៦០ករណី បទល្មើសមជ្ឃឹម៦២៨ករណីសមត្ថកិច្ចបង្ក្រាបបាន៦៨៧ករណីស្មើនឹង៨៧.១៨%ឃាត់ខ្លួនជនសង្ស័យ១០៣០នាក់។ របាយការណ៍ដដែលបានអោយដឹងថាពាក់ព័ន្ធការប្រឆាំងបទល្មើសគ្រឿងញៀនសមត្ថកិច្ចធ្វើការបង្ក្រាបជារូមបានចំនួន១៩៥៩ លើ១៥២៨ករណីកើនឡើង៤៣១ករណីស្មើនឹង២៨.២០% ឃាត់ខ្លួន៣៨៩៥នាក់ស្ត្រី២៦៥នាក់ ក្នុងនោះជនជាតិខ្មែរ៣៨៣៧នាក់ វៀតណាម៥០នាក់ ចិន០៣នាក់ ថៃ០១នាក់ ឡាវ ០២នាក់ នីហ្សេរីយ៉ា០១នាក់ ជប៉ុន០១នាក់ និងដកហូតសាធាតុញៀនសរុបទម្ងន់១៧៤គីឡូក្រាម៨៣៨.០៨ក្រាម៕អត្ថបទ ៖ម៉ៅ នរិទ្ធិយ៉ា