ព័ត៌មានជាតិ

គ.ជ.ប ប្រកាសពីថ្ងៃធ្វើយុទ្ធនាការឃោសនាបោះឆ្នោតពីថ្ងៃទី៧-២៧ កក្កដា

image

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់គ.ជ.ប បើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្តីពីការឃោសនា បោះឆ្នោតជ្រើសតាំងតំពាងរាស្ត្រ នីតិកាលទី៦ និងបណ្តឹងពាក់ព័ន្ធនឹងការឃោសនាបោះឆ្នោត នៅព្រឹកថ្ងៃទី០៤ ខែកក្កដា នេះ នៅសាលសន្និសីទសារព័ត៍មាន ដោយមានការចូលរួមពីតំណាងគណបក្សនយោបាយ និងអង្គការក្រៅរដ្ឋាភិបាល រួមទាំង អាជ្ញាធរពាក់ព័ន្ធ។
ឯកឧត្តមឯម សុផាត ប្រធានដឹកនាំអង្គប្រជុំ និងជាសមាជិកគ.ជ.ប បានថ្លែងថា ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ គឺមានរយៈពេល២១ថ្ងៃ គឺចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨។

ការឃោសនាបោះឆ្នោត គឺផ្សព្វផ្សាយកម្មវិធីនយោបាយរបស់គណបក្សនិមួយៗជូនដល់អ្នកបោះឆ្នោត។ ការឃោសនាគឺចាប់ពីម៉ោង៦ព្រឹក ដល់ម៉ោង១០យប់។ ការឃោសនាឧបករណ៍បំពងសម្លេងហាមមិនអោយចាក់បំពងសម្លេងក្បែរមន្ទីរពេទ្យ ឧត្តមសិក្សា សាលារៀន។គ្រប់សកម្មភាពឃោសនារបស់គណបក្សនយោបាយទាំងអស់ត្រូវបញ្ឈប់២៤ម៉ោងមុនថ្ងៃបោះឆ្នោត។
ឯកឧត្តមបានបញ្ជាក់ថា ការហែរក្បួនឃោសនាយ៉ាងច្រើន៤ដង សូមអោយគ្រប់គណបក្សនយបាយទាំងអស់គោរព អោយបានត្រឹមត្រូវ។

គណបក្ស និងបេក្ខជន ត្រូវគោរពបទបញ្ជា នីតិវិធីក្រមសីលធម៌។ គណបក្សនយោបាយ និងអ្នកគាំទ្រត្រូវគោរពតាមវិធានបទប្បញ្ញត្តិ ក្រមសីលធម៌សម្រាប់ភាគីពាក់ព័ន្ធ និងគោរពតាមគោលការណ៍គោរព សិទ្ធិមនុស្ស។ដើម្បីធានាឲ្យដំណើរការឃោសានាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៨នេះប្រព្រឹត្តដោយរលូន មានសន្តិសុខ សុវត្ថិភាព គ្មានការគំរាមកំហែង គ្មានអំពើរហឹង្សា ហេតុនេះគណ:កម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ រចនាសម្ព័ន្ធសន្តិសុខបោះឆ្នោតគណ:បញ្ជាការឯកភាពអាជ្ងាធរដែនដី គ្រប់លំដាប់ថ្នាក់គណបក្សនយោបាយឈរឈ្មោះ បោះឆ្នោត អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ ប្រព័ន្ធផ្សព្វផ្សាយព័ត៏មាន និងភាគីពាក់ព័ន្ធទាំងអស់ សូមចូលរួម គោរព និងអនុវត្តច.ប.ត.របទបញ្ជានិងនិតិវិធីគោលការណែនាំរបស់គ.ជ.បនិងក្រមសីលធម៏សម្រាប់ភាគីពាក់ព័ន្ធ។ជាពិសេសសូមឲ្យគណបក្សនយោបាយ បេក្ខជននិងអ្នកគាំទ្រទាំងអស់ប្រកាន់ភ្ជាប់ជំហរចាស់ទុំខាងនយោបាយក្នុងការឃោសនាបោះឆ្នោត៕


អត្ថបទ ៖ មួង សុវណ្ណារិទ្ធ