នាយករដ្ឋមន្ត្រីជប៉ុន គ្រោងរៀបចំកិច្ចពិភាក្សាជាមួយប្រធានាធិបតីអាមេរិកនៅក្នុងទីក្រុងវ៉ាស៊ីងតោននៅខែមេសា
| ព័ត៌មានអន្តរជាតិ
SHARE


នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេ (Shinzo Abe) បាននិយាយនៅថ្ងៃសុក្រនេះថា លោកគ្រោងនឹងទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិកដើម្បីរៀបចំកិច្ចពិភាក្សាជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅខែមេសា។


លោក អាបេ បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្នុងទីក្រុងតូក្យូថា លោកបានសន្ទនាគ្នាតាមទូរស័ព្ទជាមួយលោក ត្រាំ ហើយបានព្រមព្រៀងគ្នាដើម្បីបន្តដាក់សម្ពាធជាអតិបរិមាទៅលើកូរ៉េខាងជើងរហូតទាល់តែកូរ៉េខាងជើងបោះបង់ចោលកម្មវិធីអាវុធនុយក្លេអ៊ែររបស់គេ។


លោកបានលើកឡើងបែបនេះ បន្ទាប់ពីលោក ត្រាំ បានយល់ព្រមជួបប្រជុំជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅខែឧសភាខាងមុខដើម្បីធ្វើកិច្ចចរចាបញ្ចប់កម្មវិធីអាវុធនុយក្លេអ៊ែររបស់ប្រទេសឯកោមួយនេះ។


ស្របពេលជាមួយគ្នានោះ ប្រធានលេខាធិការគណៈរដ្ឋមន្ត្រីជប៉ុន លោក យ៉ូស៊ីហ៊ីដេ ស៊ូហ្គា (Yoshihide Suga) បាននិយាយថា ឆន្ទៈរបស់លោក គីម ជុងអ៊ុន ដើម្បីជួបប្រជុំជាមួយលោក ត្រាំ នោះកើតឡើងមកពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសជប៉ុននិងអាមេរិកនៅក្នុងការដាក់សម្ពាធទៅលើកូរ៉េខាងជើង៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation