ចាប់ខ្លួនប៉ូលិស៣នាក់ ដែលចងនារីម្នាក់ជាប់ម៉ូតូ រួចបើកអូសតាមផ្លូវ នៅកេនយ៉ា
| ព័ត៌មានអន្តរជាតិ
SHARE


កេនយ៉ា៖ ប៉ូលិសចំនួន ៣នាក់ នៅប្រទេសកេនយ៉ា ត្រូវបានចាប់ខ្លួន បន្ទាប់ពីប៉ូលិសម្នាក់ ត្រូវបានគេលួចថតបានសកម្មភាពដ៏ឃោរឃៅ ដោយបានចងស្ត្រីម្នាក់ជាប់នឹងម៉ូតូ រួចបើកអូសតាមផ្លូវ និងវាយដំទៅលើរូបនាង។

វីដេអូបង្ហាញពីសកម្មភាពរបស់ប៉ូលិស ទៅលើនារីរងគ្រោះ ដែលមានអាយុ ២១ឆ្នាំ ត្រូវបានបង្ហោះកាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ដោយកើតឡើងនៅតំបន់ Kuresoi ភាគខាងលិចរដ្ឋធានី Nairobi នៃប្រទេសកេនយ៉ា។

ក្នុងវីដេអូដែលមានរយៈពេលប្រមាន ១នាទីកន្លះ ប៉ូលិសម្នាក់ បានជិះម៉ូតូអូសនារីឈ្មោះ Mercy Cherono ខណៈប៉ូលិស ២នាក់ទៀត បានវាយដំទៅលើរូបនាង។ នារីរងគ្រោះ ត្រូវបានរាយការណ៍ថា បានបន្លំខ្លួនចូលទៅក្នុងផ្ទះរបស់ប៉ូលិសម្នាក់។

ហេតុការណ៍នេះ បានកើតឡើងអំឡុងពេលនៃការតវ៉ានឹងទង្វើឃោរឃៅរបស់ប៉ូលិស ទៅលើជនក្រីក្រនៅកេនយ៉ា។ កាលពីថ្ងៃចន្ទកន្លងទៅ ក្រុមបាតុករ បានតវ៉ានៅរដ្ឋធានី Nairobi បន្ទាប់ពីប៉ូលិស មានជាប់ពាក់ព័ន្ធនឹងការសម្លាប់ជនស៊ីវិលចំនួន ១៥នាក់ ចាប់តាំងពីការអនុវត្តបម្រាមគោចរពេលរាត្រី ដើម្បីទប់ស្កាត់ការចម្លងវីរុសកូវីដ១៩៕

ប្រភព៖ Al Jazeera

ប្រែសម្រួល៖ លាភ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation