FIFA អនុញ្ញាតឱ្យទីផ្សាដោះដូរកីឡាករ បើកមុនបញ្ចប់រដូវកាល
| កីឡា
SHARE


អន្តរជាតិ៖ សហព័ន្ធបាល់ទាត់ពិភពលោក ហៅកាត់ថា FIFA បាននិយាយថា ទីផ្សាដោះដូរកីឡាករ អាចអនុញ្ញាតឱ្យចាប់ផ្ដើមបាន មុនបញ្ចប់រដូវកាល ។


ប៉ុន្តែយ៉ាងណាមិញ សមាគមកីឡាបាល់ទាត់របស់ប្រទេសអង់គ្លេស FA ក៏កំពុងតែពិភាក្សាអំពីបទប្បញ្ញត្តិបណ្តោះអាសន្នថ្មី ដែលចេញដោយ FIFA នេះផងដែរ។


បទប្បញ្ញត្តិរបស់ FIFA អនុញ្ញាតឱ្យសមាគមជាសមាជិក ទិញដូរកីឡាករភ្លាមៗ ប្រសិនបើពួកគេមានតម្រូវការ ប៉ុន្តែវាមិនមានន័យថា ក្លិបនៅអង់គ្លេស នឹងត្រូវបានអនុញ្ញាតឱ្យធ្វើរឿងទាំងនោះ ភ្លាមៗនោះទេ។


នាយកប្រតិបត្តិនៃក្របខ័ណ្ឌ Premier League, លោក Richard Masters បាននិយាយរួចហើយថា ក្លិបទាំងអស់របស់ខ្លួន នឹងមិនត្រូវបានអនុញ្ញាតឱ្យចុះហត្ថលេខាលើកីឡាករ មុនថ្ងៃទី២៥ ខែកក្កដានោះទេ បន្ទាប់ពីយុទ្ធនាការពន្យារពេលឆ្នាំ ២០១៩-២០ ត្រូវបានបញ្ចប់។


យ៉ាងណាមិញ ទូរទស្សន៍ Sky Sports News បានបង្ហាញនៅដើមសប្តាហ៍នេះ ថា FA កំពុងពិភាក្សាផ្លាស់ប្តូរការដោះដូកីឡាករនេះ ពីខែសីហា រហូតដល់ខែតុលា ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation