ព័ត៌មានអន្តរជាតិ

ក្រុងប៉េកាំង រកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ៣៦ករណី ក្នុងរយៈពេល១ថ្ងៃ

image

ប៉េកាំង៖ ចិនដីគោក បានរាយការណ៍ពីចំនួនអ្នកឆ្លងវីរុសកូវីដ១៩ថ្មី ចំនួន ៤៩ករណី ក្នុងនោះ ៣៦ករណី រកឃើញនៅក្រុងប៉េកាំង កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០។ ៣៩ករណីថ្មី គឺជាការឆ្លងក្នុងសហគមន៍។

ក្រុងប៉េកាំង បានរាយការណ៍ពីចំនួនអ្នកឆ្លងកូវីដ១៩ ច្រើនបំផុតក្នុងមួយថ្ងៃ ចាប់តាំងពីអាជ្ញាធរសុខាភិបាល បានបញ្ចេញទិន្នន័យ។ គណៈកម្មការសុខាភិបាលជាតិ បានរកឃើញ ករណីនាំចូលចំនួន ១០ករណី នៅចិនដីគោក កាលពីថ្ងៃទី១៤ ខែមិថុនា ដែលមានការថយចុះ។



ការផ្ទុះឡើងចុងក្រោយនេះ បានកើតចេញពីផ្សារបោះដុំ ឈ្មោះ Xinfadi នៅក្រុងប៉េកាំង ដែលសរុបអ្នកដែលឆ្លងចេញពីផ្សារនេះ កើនដល់ ៧៩នាក់ហើយ។ ផ្សារ Xinfadi ស្ថិតនៅភាគខាងត្បូងក្រុងប៉េកាំង ដែលគ្របដណ្ដប់លើផ្ទៃដី ១០៧ហិកតា និងផ្គត់ផ្គង់អាហារសម្រាប់ខេត្តនៅភាគខាងជើង រួមមានខេត្ត Shandong, Shanxi, Hebei និង Liaoning ។

គិតមកទល់ពេលនេះ ចិនដីគោក រកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៨៣១៨១នាក់ និងស្លាប់ ៤៦៣៤នាក់៕



ប្រភព៖ Reuters
ប្រែសម្រួល៖ លាភ

ព័ត៌មានទាក់ទង...