ពលរដ្ឋនៅខេត្តពោធិ៍សាត់ ប្រទះឃើញគ្រាប់មិនទាន់ផ្ទុះចំនួន ១៥៣គ្រាប់ នៅក្នុងដីចំការ
| ព័ត៌មានជាតិ
SHARE

ពោធិ៍សាត់៖ ក្រុមស្រាវជ្រាវ និងកំទេចគ្រាប់របស់អង្គការហេឡូត្រាស់កម្ពុជា(HALO Trust) បានទទួលសំណើពីប្រជាពលរដ្ឋ និងកងកម្លាំងសមត្ថកិច្ចនៅភូមិក្រពើពីរលើ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលបានប្រទះឃើញគ្រាប់ B40 ឬ PG2ចំនួន ១០៥គ្រាប់, គ្រាប់B62 ចំនួន៤៤គ្រាប់ និងគ្រាប់ឡង់ ប្រភេទ Type67 ចំនួន៤គ្រាប់ សរុបចំនួន ១៥៣គ្រាប់ ស្ថិតក្នុងដីចំការរបស់ប្រជាពលរដ្ឋ។ នេះបើតាមការឱ្យដឹងពីអាជ្ញាធរមីនកម្ពុជា នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០។

អាជ្ញាធរមីន បានឱ្យដឹងថា គ្រាប់១៥៣នេះ អង្គការហេឡូត្រាស្ត បានធ្វើការកម្ទេចចោលជូនប្រជាពលរដ្ឋដោយសុវត្ថិភាព និងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ នៅពេលឃើញគ្រាប់មិនទាន់ផ្ទុះ សូមកុំប៉ះពាល់ ដំ គប់លេង ឬ កែច្នៃផ្សេងៗ វាអាចបណ្តាលឱ្យផ្ទុះស្លាប់ របួស ពិការ គ្រប់ពេល និងសូមរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន និងប្រតិបត្តិករបោសសំអាតមីនដែលនៅជិតទីនោះ ដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល៕



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation