រាជរដ្ឋាភិបាលកម្ពុជានឹងខិតខំដំឡើងប្រាក់ខែកម្មករ និងប្រាក់ខែ​មន្រ្តីរាជការមិនតិចជាង១លានរៀល
| ព័ត៌មានជាតិ
SHARE

(កណ្ដាល)៖ ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយកម្មករកម្មការិនីរោងចក្រចំនួនជាង២ម៉ឺន៧ពាន់នាក់ មកពីរោងចក្រចំនួន២៥ នាព្រឹកថ្ងៃទី០៥ មិនថុនា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលនឹងប្រឹងប្រែងការទាក់ទានវិនិយោគ បង្កើនការងារធ្វើ និងបង្កើនប្រាក់ខែអោយកម្មករកាន់តែកើនឡើង។

សម្តេចតេជោបានបន្តថា ឥឡូវនេះប្រាក់ខែកម្មកររបស់យើងបានទទួលប្រាក់ខែគោល១៧០ដុល្លារ រួមទាំងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតបានជាង២រយដុល្លារ ប៉ុន្តែយើងមិនទាន់ស្កប់ស្កល់ទេ គឺរាជរដ្ឋាភិបាលនឹងខិតខំឲ្យកាន់តែកើនឡើងនូវប្រាក់ខែកម្មករ និងប្រាក់ខែរបស់មន្រ្តីរាជការមិនតិចជាង១លានរៀលនោះទេ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation