ព័ត៌មានជាតិ

ទំនិញខូចគុណភាពជាង ២តោន ត្រូវបានសមត្ថកិច្ចខេត្តស្ទឹងត្រែង ប្រមូលដុតកម្ទេចចោល

image


ស្ទឹងត្រែង៖ ទំនិញចម្រុះដែលខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ សរុបចំនួន ២,៣៦៩គីឡូក្រាម ត្រូវបានធ្វើការដុតកម្ទេចចោល។ នេះបើតាម ការឱ្យដឹងពីមន្ត្រីជំនាញអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) ខេត្តស្ទឹងត្រែង នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០។

សូមបញ្ជាក់ថា ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ទាំងនេះ ត្រូវបានសមត្ថកិច្ចចម្រុះ ឆែករកឃើញ និងរឹបអូសបានពីតាមបណ្តា ផ្ទះលក់ទំនិញ ម៉ាត និងផ្សារនានា នៅក្នុងខេត្តស្ទឹងត្រែង ក្នុងរយ:ពេលកន្លងមក៕


ព័ត៌មានទាក់ទង...