សមាគម TYDA បានទទួលសម្ភារពេទ្យពីក្រុមហ៊ុនឯកជនមួយ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺCovid-19
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ក្រុមហ៊ុន Angkor Golf Resort Co.,LTD បានចូលរួមសកម្មភាពមនុស្សធម៌ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) តាមរយៈការឧបត្ថម្ភសម្ភារបរិក្ខាពេទ្យ រួមមាន ម៉ាស៊ីនជំនួយផ្លូវដង្ហើម និងម៉ាស៊ីនផលិតអុកស៊ីសែនចំនួន ៥០គ្រឿង ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺCovid-19។

លោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន ដែលបានចូលរួមសកម្មភាពមនុស្សធម៌ជាមួយសមាគម TYDA តាមរយៈការផ្ដល់ជូនម៉ាសចំនួន ១០០០០០ នាពេលកន្លងមក និងថ្ងៃនេះ បានឧបត្ថម្ភម៉ាស៊ីនជំនួយផ្លូវដង្ហើម និងម៉ាស៊ីនផលិតអុកស៊ីសែន ចំនួន ៥០គ្រឿងបន្ថែមទៀត ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 និងសកម្មភាពមនុស្សធម៌ផ្សេងៗទៀត។

សូមបញ្ជាក់ថា នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ក្រុមហ៊ុន Angkor Golf Resort Co.,LTD និងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) បានប្រារព្ធពិធីប្រគល់-ទទួលសម្ភារបរិក្ខាពេទ្យ ក្រោមវត្តមានលោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគម TYDA និងលោក Hendra Omar នាយកប្រតិបត្តិក្រុមហ៊ុនAngkor Golf Resort Co.,LTD៕

ដោយ សិរី វឌ្ឍ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation