អាល្លឺម៉ង់ និងអង្គការណាតូ ព្រមានប្រឆាំងនឹងការកាត់បន្ថយចំនួនកងទ័ពអាមេរិកនៅអាល្លឺម៉ង់
| ព័ត៌មានអន្តរជាតិ
SHARE

អាល្លឺម៉ង់៖ ប្រទេសអាល្លឺម៉ង់ និងអង្គការណាតូ បានគូសបញ្ជាក់ពីសារៈសំខាន់ នៃវត្តមានរបស់កងទ័ពអាមេរិកនៅក្នុងទឹកដីអាល្លឺម៉ង់កាលពីថ្ងៃអង្គារ ក្នុងរយៈពេលមួយថ្ងៃ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសថា លោកនឹងកាត់បន្ថយចំនួនកងទ័ព ដែលកំពុងឈរជើង នៅទីនោះ។

រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក ហេកូ ម៉ាអាស (Heiko Maas) បាននិយាយក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសប៉ូឡូញថា «វត្តមានរបស់កងទ័ពអាមេរិកនៅអាល្លឺម៉ង់ មានសារៈសំខាន់ណាស់សម្រាប់ការធានានូវសន្តិសុខ ក៏ប៉ុន្តែមិនមែនសម្រាប់តែនៅអាល្លឺម៉ង់ទេ គឺសម្រាប់សន្តិសុខរបស់អាមេរិក និងជាពិសេសនៅតំបន់អឺរ៉ុបផងដែរ»។

គួរបញ្ជាក់ថា លោក ត្រាំ បាននិយាយថា លោកនឹងកាត់បន្ថយចំនួនកងទ័ពអាមេរិកពីអាល្លឺម៉ង់ ដោយសារតែអាល្លឺម៉ង់ មិនព្រមចេញថ្លៃចំណាយទៅឱ្យអង្គការណាតូ និងបានធ្វើបាបអាមេរិកក្នុងវិស័យពាណិជ្ជកម្ម។

លោក ត្រាំ បាននិយាយថា បច្ចុប្បន្នកងទ័ពអាមេរិក ៥ម៉ឺន ២ពាន់នាក់ កំពុងឈរជើងនៅក្នុងប្រទេសអាល្លឺម៉ង់ ហើយលោក នឹងកាត់បន្ថយមកនៅត្រឹមតែ ២ម៉ឺន ៥ពាន់នាក់ប៉ុណ្ណោះ។

ប៉ុន្តែលោក ម៉ាអាស់ (Maas) បាននិយាយថា អាល្លឺម៉ង់មិនទាន់បាន ទទួលព័ត៌មានលម្អិតណាមួយថា តើការដកកងទ័ពនោះ នឹងធ្វើឡើងនៅពេលណា និងដោយរបៀបណានៅឡើយទេ៕
ប្រែសម្រួលដោយ ហៀង នីតា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation