ព័ត៌មានអន្តរជាតិ

ថៃ គ្រោងបើកឱ្យអ្នកជំនួញ និងអ្នកទៅព្យាបាលជំងឺ ចូលប្រទេសខ្លួន ចាប់ពីសប្ដាហ៍ក្រោយ

image

បាងកក៖ ប្រទេសថៃ គ្រោងនឹងបន្ធូរបន្ថយការរឹតបន្តឹងចំពោះជនបរទេស ដែលមានបំណងចូលទៅកាន់ប្រទេសថៃ ក្នុងគោលបំណងស្វែងរកសេវាព្យាបាលជំងឺ ការធ្វើជំនួញ និងពលករដែលមានជំនាញ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២០នេះ។

លោក Taweesin Wisanuyothin អ្នកនាំពាក្យគណៈកម្មការគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩នៃប្រទេសថៃ បានថ្លែងថា ជនបរទេសដែលមានបំណងទៅព្យាបាលជំងឺ ធ្វើជំនួញ និងជាពលករមានជំនាញ នឹងអាចត្រូវបានអនុញ្ញាតឱ្យចូលទៅកាន់ប្រទេសថៃ ប៉ុន្តែតម្រូវឱ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។

សំណើបន្ធូរបន្ថយការរឹតបន្តឹងសម្រាប់អ្នកដំណើរជនបរទេស នឹងដាក់ជូនគណៈកម្មការគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ ដើម្បីធ្វើការពិភាក្សាសម្រេច នៅថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២០នេះ។

សូមជម្រាបថា ប្រទេសថៃ គិតមកទល់ពេលនេះ មានអ្នកឆ្លងជំងឺកូវីដ១៩សរុប ៣១៥១នាក់ និងស្លាប់ ៥៨នាក់ ក្នុងនោះ ភាគច្រើនបានជាសះស្បើយផងដែរ៕

ប្រភព៖ Reuters
ប្រែសម្រួល៖ លាភ


ព័ត៌មានទាក់ទង...