កីឡា

វីរបុសបាល់ទាត់ប្រេស៊ីល Ronaldo និយាយថា Alexis Sanchez គួរតែចូលរួមជាមួយ Real Valladolid

image

Serie A-Premier League៖ វិរបុសបាល់ទាត់ប្រេស៊ីល Ronaldo Nazário និយាយថាខ្សែប្រយុទ្ធ Alexis Sanchez គួរតែចាកចេញពី Man United ឬ Inter Milan ហើយចូលរួមជាមួយ Real Valladolid ហើយក្លិប នឹងបើកទ្វារទទួលគេមកកាន់ក្របខណ្ឌ La Liga សាជាថ្មី។

វីរបុរសបាល់ទាត់ប្រេស៊ីលដែលជាម្ចាស់ក្លិប Real Valladolid ចង់ផ្តល់ឱកាសដល់ Alexis sanchez ឱ្យវិលត្រឡប់មកទឹកដីអេស្ប៉ាញវិញ ហើយបញ្ចប់សុបិនអាក្រក់នៅក្រុមបិសាចក្រហម Manchester United និង Inter Milan ។

ការលើកឡើងបែបនេះ បន្ទាប់ពី Alexis ស្ទើរតែគ្មានឱកាសបង្ហាញខ្លួននោះទេ ទោះបីជាបានផ្លាស់មកក្លិបនៃប្រទេសអ៊ីតាលីយ៉ាងណាក្ដី។ កីឡាករសញ្ជាតិឈីលីរូបនេះ ត្រូវបានខ្ចីជើងពីក្លិប បិសាចក្រហម Man UTD មកកាន់ Inter Milan ហើយអនាគតរបស់គេនៅរដូវក្តៅនេះ នៅមិនទាន់ច្បាស់នៅឡើយទេ ស្របពេលដែល លោក Ole Gunnar Solskjaer ដែលជាគ្រូបង្វឹក Manchester United បាននិយាយថា Sanchez មិនសក្តិសមនឹង Man United នោះទេ ទោះបីជា Sanchez ត្រឡប់មកវិញយ៉ាងណាក៏ដោយ គេអាចអង្គុយកៅអីបម្រុងច្រើនជាង។

សូមបញ្ចាក់ដែរថា ពេលនេះ Sanchez មានសុខភាពល្អបន្ទាប់ពីសម្រាកព្យាបាលរបួសកជើង និងត្រៀមបង្ហាញខ្លួនសម្រាប់ក្រុមរបស់លោក Antonio Conte នៅពេលដែលក្រុម Inter ចាប់ផ្តើមយុទ្ធនាការ Serie A របស់ពួកគេទល់នឹង Sampdoria នៅយប់ថ្ងៃអាទិត្យ៕

ព័ត៌មានទាក់ទង...