ព័ត៌មានអន្តរជាតិ

បុរសម្នាក់បើករថយន្តបុកចូលស្ថានទូតចិន នៅប្រទេសអាហ្សង់ទីន

image

អាហ្សង់ទីន៖ ក្រុមមន្ត្រី បាននិយាយថា បុរសម្នាក់បានបើករថយន្តបុកចូលខ្លោងទ្វារខាងមុខនៃស្ថានទូតចិន ក្នុងរដ្ឋធានីប៊ុយណូស៊ែ (Buenos Aires) នៅប្រទេសអាហ្សង់ទីន កាលពីថ្ងៃចន្ទដែលនេះ បានបង្កឱ្យមានការឆ្លើយតបទ្រង់ទ្រាយធំពីសំណាក់ប៉ូលិស។

យោងតាមសេចក្តីថ្លែងការណ៍របស់ស្ថានទូតចិន មិនមានសេចក្តីរាយការណ៍ថា មានអ្នករងរបួសទេ ប៉ុន្តែឧប្បត្ដិហេតុនេះ បានបង្កការខូចខាតធ្ងន់ធ្ងរទៅដល់ទ្រព្យសម្បត្តិស្ថានទូត។

អង្គភាពប៉ូលិសជាច្រើន បានបង្ហាញវត្តមាននៅកន្លែងកើតហេតុ ហើយក្រុមមន្រ្តី បានបិទផ្លូវនៅមុខស្ថានទូត។
ស្ថានទូតចិន បានបញ្ជាក់ថា អ្នកបើកបររថយន្តនោះ គឺជាជនជាតិអាហ្សង់ទីន ប៉ុន្តែអត្តសញ្ញាណរបស់គាត់ និងមូលហេតុដែលនាំឱ្យគាត់បើករថយន្តបុកចូលស្ថានទូត គឺកំពុងស្ថិតនៅក្រោមការស៊ើបអង្កេត។

ប៉ូលិសសហព័ន្ធ និងប៉ូលិសក្រុង មិនបានឆ្លើយតបភ្លាមៗទេចំពោះសំណើសុំការអត្ថាធិប្បាយ ស្របពេលដែលក្រសួងការបរទេសអាហ្សង់ទីន បានបដិសេធមិនធ្វើអត្ថាធិប្បាយ៕

ព័ត៌មានទាក់ទង...