ព័ត៌មានជាតិ

ពស់ថ្លាន់ចំនួន ៤ក្បាល ត្រូវមន្ត្រីជំនាញលែងនៅភ្នំនាងកង្រី

image

កំពង់ឆ្នាំង៖ សត្វពស់ថ្លាន់ចំនួន ៤ក្បាល ដែលសមត្ថកិច្ចរឹបអូសបានពីជនល្មើសត្រូវបានមន្ត្រីជំនាញ និងមន្ត្រីអាជ្ញាធរស្រុក កំពង់លែង យកទៅលែងក្នុងព្រៃធម្មជាតិវិញ នាថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២០។   

លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា សត្វពស់ថ្លាន់ចំនួន ៤ក្បាលនេះ មានទម្ងន់​ ១៥គីឡូក្រាម ត្រូវសមត្ថកិច្ចបង្ក្រាប ហើយរឹបអូសបានពីជនល្មើស កាលពីពេលកន្លងទៅ ហើយត្រូវបានលោក អុិត សុធា ព្រះរាអាជ្ញាអមតុលាការសាលាដំបូងខេត្តកំពង់ឆ្នាំងប្រគល់ឱ្យក្រុមការងារជំនាញ រួម និងអាជ្ញាធរមូលដ្ឋានយកទៅលែងឱ្យមានសេរីភាពវិញ នៅក្នុងព្រៃធម្មជាតិ ចំណុចភ្នំនាងកង្រី ទឹកដីស្រុកកំពង់លែង។

លោក លី ឡា  បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យចូលរួមស្រឡាញ់ ថែរក្សាការពារ និងអភិរក្សសត្វព្រៃ ដែលកំពុងទទួលរងនូវការគំរាមកំហែងនិងការវិនាសបាត់បង់ ដោយសារការលួចចូលដាក់អន្ទាក់, ការបរបាញ់ និងការជួញដូរសត្វព្រៃខុសច្បាប់៕អត្ថបទ៖ ហ៊ឹង ចូច