ព័ត៌មានជាតិ

ស្រុកសំឡូត ខេត្តបាត់ដំបង នៅតែប្រឈមគ្រោះថ្នាក់ពីសំណល់ជាតិផ្ទុះបន្សល់ទុកពីសង្គ្រាមនៅឡើយ

image

អត្ថបទ អ្នកស្រី ឡាច សុគន្ធាវី

បាត់ដំបង៖ អាជ្ញាធរមីនកម្ពុជា រួមជាមួយអាជ្ញាធរខេត្តបាត់ដំបង បានចាប់ផ្តើមយុទ្ធនាការ និងដំឡើងផ្ទាំងប៉ាណូអប់រំ បង្កើនការយល់ដឹង ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្ត្រាម នៅឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង ដែលជាតំបន់មួយនៅតែប្រឈមគ្រោះថ្នាក់ពីមីន។


ថ្លែងក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា បានលើកពីប្រវត្តិសាស្រ្តដ៏ជូរចត់នៃសង្រ្គាមនៅកម្ពុជា ជាបទពិសោធន៍ និងជាមេរៀនមួយ ដែលមិនអាចបំភ្លេចបាន ធ្វើឱ្យប្រទេសជាតិខ្ទេចខ្ទាំ និងបាត់បង់ជីវិតដោយសារសង្រ្គាមរវាងប្រជាជាតិឯង។

ប៉ុន្តែស្ថិតក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុវត្តគោលនយោបាយឈ្នះៗ បាននាំមកនូវប្រទេសជាតិ ស្ថិតក្នុងសុខសន្តិភាពយ៉ាងពិតប្រាកដមួយ ដែលពុំធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្តកម្ពុជា។

លោកទេសរដ្ឋមន្រ្តី លី ធុជ ក៏បានពាំនាំបណ្តាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោ ប្រធានអាជ្ញាធរមីនកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរសុខទុក្ខរបស់ប្រជាពលរដ្ឋ ដែលប្រឈមគ្រោះថ្នាក់ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះ ។
ស្ថិតនៅរាយប៉ាយក្នុងតំបន់អតីតសមរភូមិ ជាពិសេសក្នុងខេត្តបាត់ដំបង ដែលមានអត្រារងគ្រោះច្រើនជាងគេ ៣៧% ក្នុងនោះស្រុកសំឡូត មានអាត្រាខ្ពស់បំផុត៩១% បើប្រៀបធៀបនៅទូទាំងប្រទេស។

លោកទេសរដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន កងកំលាំងប្រដាប់អាវុធ បន្តយកចិត្តទុកដាក់អប់រំប្រជាពលរដ្ឋ ឱ្យបានផុលផុសថែមទៀតដល់ពលរដ្ឋ ដែលមានបំណងចូលតំបន់មានមីន ព្រមទាំងដាក់ស្លាកសញ្ញាឱ្យបានច្រើន ជាការបង្ហាញពួកគាត់ បានដឹងពីចម្ការមីន ដែលត្រូវហាមឃាត់៕