ជនបរទេសជាច្រើននាក់កំពុងបាត់ខ្លួនបន្ទាប់ពីទូកទេសចរណ៍២គ្រឿងបានក្រឡាប់នៅសមុទ្រភូកេត
| ព័ត៌មានអន្តរជាតិ
SHARE

(ថៃ)៖ អភិបាលខេត្តមួយរូបបាននិយាយថា ទូកដែលដឹកអ្នកទេសចរចិនរាប់សិបនាក់បានក្រឡាប់ កាលពីរសៀលថ្ងៃព្រហស្បតិ៍ នៅក្នុងសមុទ្រដ៏រន្ធត់នៅភាគខាងត្បូងប្រទេសថៃ បណ្តាលអោយអ្នកដំណើរ ៤៩នាក់បានបាត់ខ្លួន។
ខ្យល់បក់ខ្លាំងបានបក់បោកនៅពេលអ្នកស្វែងរកអ្នកបាត់ខ្លួននៅលើកោះភូកេតនៅសមុទ្រអាដាម៉ាន់។


លោក Norraphat Plodthong អភិបាលក្រុងភូកេត បាននិយាយថា អ្នកដំណើរ ៤៨ នាក់ត្រូវបានគេជួយសង្គ្រោះពីទូកហើយ ៤៩ នាក់ផ្សេងទៀតបានបាត់ខ្លួន។
ដោយឡែកមន្រ្តីប៉ូលីសម្នាក់បាននិយាយថាមនុស្ស ៩០ នាក់ត្រូវបានជួយសង្គ្រោះពីទូកនោះ ហើយមានតែប្រាំពីរនាក់ប៉ុណ្ណោះដែលបាត់ខ្លួន។
គេនៅមិនទាន់ច្បាស់ពីហេតុផលដែលធ្វើអោយមានការរាយការណ៏ខុសគ្នាបែបនេះទេ ។


បន្ទាប់ពីករណីក្រឡាប់ទូកខាងលើរួច ស្រាប់តែមានទូកទីពីរក៏បានក្រឡាប់នៅកន្លែងផ្សេងទៀត រនៅឯភូកេត នេះដែក្នុងពេល រសៀល។ ប៉ុន្តែក្រុមមន្រ្តីបាននិយាយថាអ្នកទេសចរចិននិងអឺរ៉ុប ៣៩ នាក់ ត្រូវបានជួយសង្គ្រោះហើយបានវិលត្រឡប់មកដល់ដីគោកវិញដោយសុវត្ថិភាព។ មន្ដ្រីក្រុងភូកេតបានចេញការព្រមានពីអាកាសធាតុធ្ងន់ធ្ងររហូតដល់ថ្ងៃអង្គារ ក្រោយពីកើតមានភ្លៀងនិងខ្យល់បកខ្លាំង។


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation