ព័ត៌មានអន្តរជាតិ

ព្យុះភ្លៀង បន្តវាយប្រហារខេត្តជាច្រើននៅក្នុងប្រទេសចិន

image

ចិន៖ ភ្លៀងធ្លាក់ខ្លាំងឥតឈប់ឈរ បានបន្តបង្កការរំខានដល់ការរស់នៅរបស់ពលរដ្ឋ និងបណ្តាលឱ្យមានការខូចខាតទ្រង់ទ្រាយធំនៅទូទាំងប្រទេសចិន ដែលបានជះឥទ្ធិពលដល់មនុស្សយ៉ាងហោច ១១លាននាក់នៅក្នុងតំបន់ភាគខាងត្បូង និងភាគខាងលិច។ តំបន់ជាច្រើននៅក្នុងខេត្តគីជូ (Guizhou) ដែលរងការវាយប្រហារធ្ងន់ធ្ងរនៅភាគនិរតីប្រទេសចិនត្រូវបានគេឃើញថា ទឹកភ្លៀងបានកើនឡើងរហូតដល់ ១៨០មីលីម៉ែត្រក្នុងរយៈពេល១ម៉ោងកាលពីថ្ងៃព្រហស្បតិ៍ រួមជាមួយការរអិលបាក់ដីធ្ងន់ធ្ងរ។

ចាប់តាំងពីដើមខែមិថុនាមក ភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារផ្នែកជាច្រើននៅភាគឦសានប្រទេសចិន ហើយធ្វើឱ្យកម្ពស់ទឹកទន្លេបានកើនលើសកម្រិតគ្រោះថ្នាក់។ ក្រសួងធនធានទឹកចិន បានអំពាវនាវឱ្យអាជ្ញាធរខិតខំប្រឹងប្រែងទប់ស្កាត់ទឹកជំនន់ និងបានបញ្ជូនក្រុមការងារចំនួន៦ក្រុម ទៅតំបន់ដែលរងផលប៉ះពាល់ដើម្បីសម្របសម្រួលកិច្ចការគ្រប់គ្រងនិងទប់ស្កាត់ទឹកជំនន់។

ស្របពេលជាមួយគ្នានោះ ភ្លៀងធ្លាក់ខ្លាំងដែលបានបង្កការបំផ្លិចបំផ្លាញនៅក្នុងខេត្តជាំងស៊ី (Jiangxi) ភាគខាងកើតប្រទេសចិនក៏បានបង្ខំឲ្យមានការជម្លៀសមនុស្សជាង៨ពាន់៥រយនាក់ផងដែរ៕
ប្រែសម្រួលដោយ៖ ហ៊ាង នីតា



ព័ត៌មានទាក់ទង...