ក្រសួងមហាផ្ទៃ ពិនិត្យ និងពិភាក្សាស្ដីពីកិច្ចសហប្រតិបត្តិការប្រមូលប្រាក់ពិន័យចរាចរណ៍ តាមរយៈសេវាធនាគាអេឡិចត្រូនិក
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២៩ ខែមិថុនានេះ បានបន្តបើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាស្ដីពីកិច្ចសហប្រតិបត្តិការប្រមូលប្រាក់ពិន័យចរាចរណ៍តាមរយៈសេវាធនាគាអេឡិចត្រូនិករបស់ធនាគារជាដៃគូបម្រើសេវាកម្មប្រតិបត្តិការចំណូល-ចំណាយថវិការដ្ឋ។ កិច្ចប្រជុំបានប្រព្រឹត្តទៅក្រោមវត្តមានលោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ អគ្គស្នងការដ្ឋាននគរបាលជាតិ នាយកដ្ឋាននានា ព្រមទាំងតំណាងរបស់ក្រុមហ៊ុនធនាគារឯកជន។

លោក សក់ សេដ្ឋា បានលើកឡើងថា ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលបានប្រគល់ភារកិច្ចឱ្យលោក ដើម្បីជួបពិភាក្សាជាមួយធនាគារឯកជន ទៅលើសំណើរបស់ធនាគារអេឡិចត្រូនិកចូលរួមក្នុងការប្រមូលនូវការពិន័យចរាចរណ៍ ក្នុងន័យដើម្បីសម្រួលដល់ការប្រមូលថ្លៃពិន័យ ការបែងចែកភាគលាភនៃការពិន័យរបស់នគរបាលចរាចរណ៍ និងការប្រមូលសេវាធ្វើលិខិតឆ្លងដែនតាមរយៈកម្មវិធីឌីជីថល។

ដើម្បីពិភាក្សាលើកិច្ចការនេះ សម្តេចក្រឡាហោម ស ខេង បានសម្រេចបង្កើតឱ្យមានក្រុមការងារមួយដែលមានលោក សក់ សេដ្ឋា ជាប្រធាន, លោកប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ជាអនុប្រធាន និងសមាជិកចំនួន៨រូបផ្សេងទៀត។

លោក សក់ សេដ្ឋា បានបន្ថែមទៀតថា ក្នុងពេលនេះ លោកចង់ឱ្យមានបទបង្ហាញ ដើម្បីឱ្យទទួលបាននូវព័ត៌មានទាក់ទងសេវានានារបស់ធនាគារដៃគូ ដែលចង់សហការ និងបំណងនៃការផ្តល់សេវាប្រមូលនូវការពិន័យចរាចរណ៍ ក្នុងន័យដើម្បីសម្រួលដល់ការប្រមូលថ្លៃពិន័យ ការបែងចែកភាគលាភនៃការពិន័យរបស់នគរបាលចរាចរណ៍ ការប្រមូលសេវាធ្វើលិខិតឆ្លងដែន និងសេវានានា ដែលស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation